ជាតិ
សត្វផ្សោតមួយក្បាល បានងាប់ ដោយសារជាប់មង នៅក្រចេះ សត្វផ្សោតដែលងាប់ដោយសារជាប់មង (រូបពី WWF)
× សត្វផ្សោតឈ្មោលមួលក្បាល ទម្ងន់៩២គីឡូក្រោម និងប្រវែង១,៩៤ម៉ែត្រ បានងាប់ ដោយសារជាប់មងរបស់អ្នកនេសាទ នៅម្តុំអន្លង់កាំពី ខេត្តក្រចេះ។
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) បានឲ្យដឹងថា សត្វផ្សោតនេះបានងាប់នៅថ្ងៃទី២៧ ខែមិថុនា ដោយអ្នកចម្លងទូកទេសចរម្នាក់ប្រទះឃើញ។
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត និងសូមឲ្យមានការពង្រឹងការអនុវត្តច្បាប់ពីគ្រប់អាជ្ញាធរពាក់ពន្ធ័ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជាប្រភេទសត្វកម្រ និងជាបេតិកភណ្ឌជាតិមានជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com