កីឡាអន្តរជាតិ
អន្តរជាតិ
UEFA មិន​ឲ្យ AC Milan លេង​ពាន Europa League មួយ​រដូវ​កាល ក្រោយ​ចាយលុយ​ទិញ​កីឡាករ​លើស​កំណត់​
29, Jun 2018 , 7:59 am        
រូបភាព
​ក្លិប​យក្ស​អ៊ីតាលី AC Milan ត្រូវបាន​ហាមឃាត់​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ UEFA Europa League នៅ​រដូវ​កាល​ក្រោយ​ដោយសារ​ជាប់​ពាក់ព័ន្ធ​ការរំលោភបំពាន​លើ​បទបញ្ជា​ហិរញ្ញវត្ថុ Financial Fair Play​។​



 AC Milan បាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ប្រជែង​ពាន​លំដាប់​ទី​២​អឺរ៉ុប​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ ក្រោយពី​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៦ នៃ​ក្របខណ្ឌ​អ៊ីតាលី Serie A កាលពី​រដូវ​កាល​មុន​។​



​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប UEFA បាន​និយាយថា​ក្លិប​ដែលមាន​អ្នកជំនួញ​ចិន​ជា​អ្នកគ្រប់គ្រង​នេះ បាន​ចំណាយ​ប្រាក់​លើស​កំណត់​រហូតដល់ ២០០​លាន​ផោន (២៦១​លាន​ដុល្លារ​) ក្នុងការ​ផ្ទេរ​កីឡាករ​កាលពី​រដូវ​កាល​មុន​ដែល​ផ្ទុយ​នឹង​ច្បាប់​របស់​សហព័ន្ធ​។​

​តែ​យ៉ាងណា ម្ចាស់​ជើងឯក​លី​ក​កំពូល​អ៊ីតាលី Serie A ១៨​សម័យ ថា​ពួកគេ​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​អាជ្ញាកណ្តាល​ពី​ការដាក់​បម្រាម​នេះ​។​
​លើសពីនេះ មុន​ពេលចេញ​សាលក្រម ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Milan បាន​បញ្ចេញ​វីដេអូ​មួយ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន ថា​ពួកគេ​រំពឹងថា​នឹងមាន​យុត្តិធម៌​លើ​សេចក្តីសម្រេច​ដោយ​ផ្អែកលើ​ការពិត និង​ច្បាប់​ស្មើភាព​គ្នា​ពី UEFA៕



Tag:
 បាល់ទាត់​
  AC Milan
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com