ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​ឃ្លោក​» ដាក់​ទឹក​របស់​ជនជាតិដើម​ភាគតិច​អាច​ប្រើ​បាន​ពី​១០​ទៅ​១៥​ឆ្នាំ​
14, Apr 2020 , 10:59 pm        
រូបភាព
 
​រតនគិរី​៖ ជនជាតិដើម​ភាគតិច​គ្រឹ​ង​រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ នៅតែ​និយម​ប្រើ «​ឃ្លោក​» សម្រាប់​ដាក់​ទឹក​ហូប តាមបែប​ប្រពៃណី​របស់​ពួកគាត់​។ លោក បៀ​ន យ៉ែម បានផ្តល់​បទ​សម្ភាស​ដ​ល់​ក្រុមការងារ «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» កាលពី​ថ្ងៃទី ១៩ មិថុនា នៅ​ភូមិ​ល្អក់ ថា ឃ្លោក​នេះ​អាច​ប្រើប្រាស់​បាន​រហូតដល់ ១០​ទៅ​១៥​ឆ្នាំ ហើយ​គេ​យក​វា​សម្រាប់​ដាក់​វត្ថុ​រាវ​ដូចជា ទឹក​, ស្រា និង​ទឹកឃ្មុំ​ជាដើម​។ ការដាក់​វត្ថុ​រាវ​ទាំងនេះ​ក្នុង​ឃ្លោក ក៏​អាច​រក្សាទុក​បានយូរ និង​ត្រជាក់​ផងដែរ​។​


​បុរស​ជន​ជនជាតិ​គ្រឹ​ង​វ័យ ៤៣​ឆ្នាំ លោក យ៉ែម ពន្យល់ថា ដើម្បី​បាន​«​ឃ្លោក​»​មួយ​ប្រើប្រាស់ គេ​ត្រូវ​បេះ​ផ្លែ​ឃ្លោក​ដែល​ចាស់​យកមក​ខួង​មាត់ រួច​យកទៅ​ក្រឡុក​យក​គ្រាប់​វា​ចេញ និង​លាង​ទឹក​ឱ្យបាន​ស្អា​ត់​។ បន្ទាប់មក គេ​ត្រូវដាក់​ទឹក​ក្នុង​ឃ្លោក​នោះ ដើម្បី​ត្រាំ​រយៈពេល​ពី​ពីរ​ទៅ​បី​សប្តាហ៍​ដោយ​ឧស្សាហ៍​ប្តូរ​ទឹក​ឱ្យ​វារ​ហូត​បាត់​ក្លិនស្អុយ ទើប​អាចយ​កវា​មក​ប្រើ​បាន​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក បៀ​ន យ៉ែម ជនជាតិដើម​ភាគតិច​ក្រឹ​ង​រស់នៅ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី​៖
 


​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​
 
​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » នេះ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ថ្មីៗ​នេះ​ក្រុមការងារ​បាន​ទៅដល់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្តរតនគិរី​៕
 


Tag:
 រតនគិរី​
  ផ្លែ​ឃ្លោក​
  ជនជាតិដើម​ភាគតិច​
  Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
  ទេសចរណ៍វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com