ជាតិ
បាក់ឌុប
សង្គមជាតិ
បាក់​ឌុប​ឆ្នាំនេះ មាន​បេក្ខជន​ជិត​១២​ម៉ឺន​នាក់ និង​មាន​១៩៥​មណ្ឌល​
01, Jul 2018 , 9:39 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ និង​២១ ខែសីហា មាន​បេក្ខជន​សរុប​១១៧,០៦១​នាក់ និង​មណ្ឌល​ប្រឡង​ចំនួន​១៩៥ ដែល​ចែកចេញជា ៤,៧១៦​បន្ទប់ ទូទាំង​រាជធានី​-​ខេត្ត ដោយមាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យា​សស្ត្រ​សង្គម​។

 
​យោងតាម​ក្រសួង​ក្រសួង​អប់រំ យុវជន និង​កីឡា  បញ្ជី​ឈ្មោះ​បេក្ខជន​តាម​លំដាប់​អក្ខរក្រម​នាមត្រកូល តាម​មណ្ឌល​ប្រឡង​នឹងត្រូវ​ប្រកាស​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​គឺ facebook.com/moeys.gov.kh នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។ ចំណែកឯ បញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ លេខ​បន្ទប់ និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ទាក់ទង​ទៅនឹង​ការប្រឡង នឹង​បិទ​ផ្សព្វផ្សាយ តាម​មណ្ឌល​ប្រឡង ចាប់ពី​ម៉ោង ៩​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨​។ 
 
​សម្រាប់​មុខវិជ្ជា​ជម្រើស​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ក្រសួង​នឹង​ផ្សព្វផ្សាយ  នៅ​រសៀល ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។ ចំពោះ​ប្រធាន​វិញ្ញាសា ដែល​ត្រូវ​ប្រឡង​មាន ៧​មុខវិជ្ជា និង​មាន​ពីរ​ទម្រង់​គឺ ការចែកជូន​បេក្ខជន និង​កត់ដា​ក់លើ​ក្ដារខៀន​។​
 
​ការប្រឡង​បាក់​ឌុប​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ក្រសួង​បានដាក់ ១០​មុខវិជ្ជា និង​រយៈពេល ២​ថ្ងៃ​កន្លះ​។ ប៉ុន្តែ​ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​កាត់ ៣​មុខវិជ្ជា​ចេញ ហើយ​ដាក់​តែ ៧​មុខវិជ្ជា និង​រយៈពេល​ប្រឡង ២​ថ្ងៃ ក្នុង​គោលបំណង​បន្ថយ​បន្ទុក និង​ការ​ខ្វល់ខ្វាយ​របស់​បេក្ខជន​។ ក្រសួង​អប់រំ​បាន​អះអាង​ដូច្នេះ​ថា ចំណុច​នេះ​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការសិក្សា​ទេ ដោយ​សិស្ស​ទាំងអស់​បាន​ពង្រឹង​សមត្ថភាព​តាមរយៈ ការប្រឡង​ឆមាស​នូវ​គ្រប់មុខ​វិជ្ជា​រួចហើយ​។​
 
​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវគោរព​បទ​ប្បញ្ញត្តិ នៃ​ការប្រឡង​ឲ្យ​បាន​ប្រសើរ ក្នុងករណី​រកឃើញថា​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ប្បញ្ញត្តិ បេក្ខជន​នឹងត្រូវ​កំណត់​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ នេះ​បើតាម​ការ​អំពាវ​នៃ​ក្រសួង​អប់រំ​។​
 
​ការប្រកាស​លទ្ធផល​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ គឺ​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ហើយ​ចំណែកឯ មណ្ឌល​ប្រឡង​នៅតាម​ខេត្ត​ផ្សេងៗ នៅ​ថ្ងៃទី​១២ ខែកញ្ញា​៕ 
 

Tag:
 អប់រំ​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com