English-Français
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​បារាំង​នាំ​ផលិតផល​«​គ្រឿងសង្ហារិម​សម្រាប់​កុមារ​យីហោ THEO»​ចូល​ទីផ្សារ​កម្ពុជា​
02, Jul 2018 , 2:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​គ្រឿងសង្ហារិម​របស់​ប្រទេស​បារាំង បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​លក់​សម្ភា​រ​កុមារ​ដ៏​សម្បូរបែប Baby Outlet ដើម្បី​នាំចូល និង​ចរាចរ​គ្រឿងសង្ហារិម​សម្រាប់​កុមារ យីហោ THEO នៅលើ​ទីផ្សារ​កម្ពុជា​។

​ខាងក្រោម​នេះ​ជា​ប្រសាសន៍​របស់ លោក Denis Requis ជា​ភាសា​អង់គ្លេស អំពី​ការសម្រេចចិត្ត​នាំ THEO ចូល​ទីផ្សារ​កម្ពុជា​៖



​លោក Denis Requis  នាយក​គ្រប់គ្រង​អាជីវកម្ម​របស់​ក្រុមហ៊ុន THEO បាន​មើលឃើញ​កម្ពុជា គឺជា​ទីផ្សារ​មាន​សក្ដារ​នុព​ល​មួយ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ការដាក់​លក់​ផលិតផល​របស់ខ្លួន​។ THEO មាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រមាណ ១០​ប្រទេស ដែល​ភាគច្រើន​នៅ​តំបន់​អឺរ៉ុប​។ ក្នុង​តំបន់​អាស៊ាន  THEO បាន​ចូល​ទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី សិង្ហ​បុរី ហើយ​នៅពេលនេះ​រួមមាន​ទាំង​ទីផ្សារ​កម្ពុជា​ផងដែរ ហើយ​គ្រោង​ពង្រីក​ទៅ​ប្រទេស​មួយចំនួនទៀត​នៅ​តំបន់​អាស៊ី​។​



​លោក Denis អះអាងថា ក្រុមហ៊ុន​របស់លោក គឺជា​ក្រុមហ៊ុន​បារាំង​ដំបូង​គេ ដែល​បាន​នាំចូល​គ្រឿង​សង្ហា​រឹម​កុមារ​មក​កម្ពុជា ជាមួយនឹង​ក្ដី​ជឿជាក់ថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​នៅទីនេះ តាមរយៈ​ការ​ដាក់លក់​នៅក្នុង​ហាង Baby Outlet ល្បី​មួយ​នេះ​៕










© រក្សាសិទ្ធិដោយ thmeythmey.com