កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ​ក្រុម​ហាលអាវ​ដោយសារ​បែ​ល​ហ្ស៊ិក ប៉ុន្តែ​អ្នកគាំទ្រ​ជប៉ុន​នៅតែ​បង្ហាញ​គំរូ​ល្អ
03, Jul 2018 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
​ទាល់តែ​ឈ្នះ​ទើប​គិតពី​អនាម័យ​បរិស្ថាន​នៅ​បរិវេណ​កីឡដ្ឋាន​? មិន​ដូច្នោះ​ឡើយ​សម្រាប់​ក្រុម​អ្នកគាំទ្រ​ជប៉ុន បើទោះបីជា​ជម្រើសជាតិ​របស់​ពួកគេ​រង​នូវ​ការខកចិត្ត​នៅ​ចុង​ម៉ោង ៣-២ ដោយសារ​បែលហ្ស៊ិក នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018​។​



អត្ថបទទាក់ទង
 
​ជំនួប​នៅ​កីឡដ្ឋាន Rostov Arena កីឡាករ Genki Haraguchi និង Takashi Inui បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​មុខជា​បន្តបន្ទាប់​សម្រាប់​ជប៉ុន​នៅ​ដើមតង់​ទី​ពីរ​។ ខណៈ​ការប្រកួត​ដំណើរការបាន​ប្រមាណ​៧០​នាទី Jan Vertonghen វាយបក​តាម​ពីក្រោយ​មួយ​គ្រាប់ មុននឹង Marouane Fellaini តាម​ស្មើ​វិញ​នៅ​នាទី​៧៤​។ បញ្ចប់​ការប្រកួត​នៅ​ម៉ោង​ធម្មតា​ទៅហើយ Nacer Chadli រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ដើម្បី​នាំ​ជ័យជម្នះ​សម្រាប់​បែលហ្ស៊ិក ដើម្បី​ឡើងទៅ​ជួប​ប្រេ​ស៊ី​ល​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​
 



​បែលហ្ស៊ិក​ក្លាយជា​ក្រុមទី​មួយនា​រយៈពេល​៤៨​ឆ្នាំ​ចុងក្រោយ ដែល​តាម​ពីក្រោយ​ការនាំ​មុខ ២-០ ហើយ​ទទួលបាន​ជ័យជម្នះ ក្នុង​ព្រឹត្តិការណ៍ World Cup និង​ជា​លើក​ទី​បី ដែល​លទ្ធផល​នេះ​កើតឡើង​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​សម្រាប់​ក្រុម​សា​មួ​រ៉ៃ​ពណ៌​ខៀវ​ជប៉ុន វា​ជាការ​ខកចិត្ត​ដ៏​ធំ​សម្រាប់​ពួកគេ ដោយសារតែ​ការនាំ​មុខមុន ២​គ្រាប់ ហើយ​ត្រូវបាន​បែលហ្ស៊ិក​តាម​ទាន់ និង​ទទួលបាន​ជ័យជម្នះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកគាំទ្រ​ជប៉ុន​ទុក​ការខកចិត្ត​នៅ​មួយ​ឡែក ហើយ​បន្ត​គិតគូ​ពី​អនាម័យ​នៅ​កីឡដ្ឋាន ដោយ​នាំគ្នា​រើស​សំរាម​ដូច​ការប្រកួត​មុនៗ ។​


 
​ទង្វើ​របស់​ពួកគេ​ទទួលបាន​នូវ​ការគោរព និង​ការកោតសរសើរ​យ៉ាងខ្លាំង​៕

រូបថត៖ FIFA.COM
 

Tag:
 FIFA World Cup
 
© រក្សាសិទ្ធិដោយ thmeythmey.com