ជាតិ
បទសម្ភាសន៍
វីដេអូ
គម្រោង​«​ទឹកស្អាត និង​បង្គន់​អនាម័យ​» ប្តូរ​ទម្លាប់​បន្ទោបង់រ​បស់​ជនជាតិដើម​ភាគតិច​គ្រឹ​ង ក្នុងស្រុក​អូរ​ជុំ
04, Jul 2018 , 7:59 am        
រូបភាព
​រតនគិរី​៖ ជនជាតិដើម​ភាគតិច ដែល​រស់នៅ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី បាន​ងាក​មកប្រើប្រាស់​ទឹកស្អាត និង​បង្គន់​អនាម័យ​វិញ ក្រោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​។ ក្នុង​គម្រោង​ទឹកស្អាត និង​អនាម័យ​នេះ អង្គការ​ភ្លែ​ន​បានផ្តល់​ទៅតាម​សហគមន៍ និង​សាលារៀន ដែល​នៅតាម​ជនបទ​ដាច់ស្រយាល​។ លោក ធី​ន ធី បុគ្គលិក​គម្រោង​ទឹកស្អាត និង​អនាម័យ​នៃ​អង្គការ​ភ្លែ​ន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ បាន​កែប្រែ​ទម្លាប់​របស់ខ្លួន ទាំង​ការប្រើប្រាស់​ទឹកស្អាត និង​បង្គន់​អនាម័យ​។ បើតាម​លោក ធី​ន ធី ពីមុន​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ មិនមាន​បង្គន់​អនាម័យ​នោះទេ ដោយ​ពួកគាត់​បន្ទោ​របង់​គ្មាន​សណ្ដាប់ធ្នាប់ ដែល​បង្ក​ជា​ជំងឺ​ផ្សេងៗ​។



​រយៈពេល​២​ឆ្នាំ​ហើយ ដែល​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា (Plan International) បាន​អនុវត្ត​គម្រោង​របស់ខ្លួន​នៅ​ឃុំ​ចំនួន ៧ ក្នុងស្រុក​អូរ​ជុំ នៃ​ខេត្តរតនគិរី​។ គម្រោង​ទឹកស្អាត និង​អនាម័យ​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ការ​រួច​ជីវិត​របស់​កុមារ និង​មាន​សុខមាលភាព​នៅក្នុង​ខេត្តរតនគិរី តាមរយៈ​ការកាត់បន្ថយ​ជំងឺ​ទាក់ទង​នឹង​ទឹកស្អាត និង​អនាម័យ​។

​គម្រោង​នេះ បាន​បញ្ជ្រាប​ការយល់ដឹង​នៅតាម​សាលារៀន និង​នៅតាម​សហគមន៍ ដល់​ប្រជាពលរដ្ឋ​ជន ជាតិ​ដើម​ភាគតិច ឲ្យ​បាន​យល់​ពី​សារៈសំខាន់​នៃ​ទឹកស្អាត និង​បង្គន់​អនាម័យ​។ ជនជាតិដើម​ភាគតិច​គ្រឹ​ង​ក្នុងភូមិ​ល្អក់ ឃុំ​ល្អក់ ក្នុងស្រុក​អូរ​ជុំ ក៏បាន​ផ្លាស់ប្ដូរ​ទម្លាប់ និង​ឥរិយាបថ ដោយ​ងាក​មក​បរិភោគ​ទឹកស្អាត និង​បង្គន់​អនាម័យ​វិញ​។ ក្រោយ​ប្រើប្រាស់​ទឹកស្អាត និង​ការសាងសង់​បង្គន់​អនាម័យ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​រួចមក ប្រជាពលរដ្ឋ​នៅទីនេះ លែង​ជួបប្រទះ​បញ្ហា​ប្រឈម​ទៀតហើយ​៕

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ធី​ន ធី បុគ្គលិក​គម្រោង​ទឹកស្អាត និង​អនាម័យ​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ដូចតទៅ​៖






















Tag:
 ទឹកស្អាត​
 ​បង្គន់​អនាម័យ​
 ​ភ្លែ​ន​
 ​រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com