ជាតិ
​កាំកុងត្រូល ហាម​មិនឲ្យ​ទិញ​ផលិតផល​អាមេរិក​មួយ​ប្រភេទ ដែល​ផ្ទុក​បាក់តេរី​
05, Jul 2018 , 8:39 am        
រូបភាព
​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) បាន​ហាម​ប្រជាពលរដ្ឋ ទិញ​ផលិតផល Kellogg's Honey Smacks Cereal ពី​ក្រុមហ៊ុន Kellogg របស់​អាមេរិក ព្រោះ​មានការ​ចម្លង​បាក់តេរី Samonella ដែល​បរិភោគ​ទៅ​បណ្ដា​ឲ្យ​មាន​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​គ្រុនពោះវៀន ពិសេស​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ជា​ជន​ងាយ​រងគ្រោះថ្នាក់​បំផុត​។



​សេចក្តីជូនដំណឹង​រប​ស់កាំ​កុងត្រូល ដែល​ចុះ​នៅ​ថ្ងៃទី​៣ ខែកក្កដា បាន​ឲ្យ​ដឹងថា ការហាម​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ស្រាវជ្រាវ​ឃើញ​ប្រភព​នៃ​ការពុល​អាហារ បណ្តាលមកពី​ការ​ទទួលទាន​ផលិតផល Kellogg's Honey Smacks Cereal ដែលមាន​បាក់តេរី Samonella​។​

​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាននិងកំពុង​ទប់ស្កាត់​ការនាំ​ចូល និង​ការ​ចែកចាយ​ផលិតផល​នេះ​លើ​ទីផ្សារ​កម្ពុជា​។ ជាមួយគ្នានេះ កាំកុងត្រូល នឹង​ចាត់វិធានការ​តាមច្បាប់ ប្រសិនបើ​មានការ​ដាក់តាំង​លក់​ផលិតផល​ប្រភេទ​នះ​នៅលើ​ទីផ្សារ​៕


Tag:
 បាក់តេរី​
  កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com