ជាតិ
ដំណឹង​ល្អ​! អ្នក​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦ អាច​ដក​សញ្ញាបត្រ​បាន​ហើយ​!
05, Jul 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម័យ​ប្រឡង​២២ សីហា ២០១៦ អាច​ដកយក​សញ្ញាបត្រ​របស់ខ្លួន​បាន​។ នេះ​បើ​យោងតាម​ក្រសួង​អប់រំ យុវជន និង​កីឡា ជម្រាបជូន​ប្រធាន​មន្ទីរអប់រំ​រាជធានី​-​ខេត្ត នៅ​ថ្ងៃទី​៥ ខែកក្កដា​។​



​ក្រសួង​អប់រំ បាន​ប្រាប់​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ឲ្យ​រួសរាន់​មក​ទទួល​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ចាប់ពីពេលនេះ​តទៅ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ដោយ​ឥត​ថ្លៃ​។​

​តាម​លិខិត​ខាងលើនេះ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អំពាវនាវ ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​មធ្យោបាយ និង​អនុវត្តន៍​ខ្លឹមសារ​លិខិត​នេះ ប្រកបដោយ​សា្មរ​តី​ទទួលខុសត្រូវ​ខ្ពស់​៕


Tag:
 សញ្ញាបត្រ​
  ហង់ ជួន ណា​រ៉ុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com