អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សាម​សុង បរិច្ចាគ​ថវិកា​៥,១​លាន​រៀល​ពី​កម្មវិធី​«Slow-mo Challenge»​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​
06, Jul 2018 , 3:44 pm        
រូបភាព
​ក្រុមហ៊ុន​សាម​សុង បានប្រគល់​ថវិកា ចំនួន ៥​លាន ១​សែន​រៀល ពី​កម្មវិធី «Slow-mo Challenge» របស់ Galaxy S9 និង​S9+ ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ កម្មវិធី​ប្រគល់​ថវិកា​នេះ ធ្វើឡើង កាលពី ថ្ងៃទី​៥ ខែកក្កដា ដើម្បី​ចូលរួមចំណែក​ជួយ​កុមារ​កម្ពុជា និង​ដើម្បី​ផ្តល់ឱកាស​ដល់​អតិថិជន​សាម​សុង​ទាំងអស់ បាន​ចូលរួមចំណែក​ផ្តល់​វិភាគទាន ជូ​យ​ដល់​សង្គម និង​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ របស់​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​គឺ Samsung Galaxy S9​និង​S9+​។

​លើសពីនេះទៅទៀត អតិថិជន​ដែល​ស្រឡាញ់​ពេញចិត្ត​ផលិតផល​សាម​សុង មិន​ត្រឹមតែ​បាន​រីករាយ​ជាមួយ​មុខងារ​របស់​ទូរ​សព្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អតិថិជន ក៏​បង្កើតបាន​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​មិត្តភក្តិ​។ បន្ថែម​ពីនេះ​ទៀត អតិថិជន​ក៏បាន​ចូលរួម​ជួយ​ដល់​កុមារៗ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។



​កម្មវិធី​«Slow-mo Challenge» បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ដល់​ថ្ងៃទី​៥ ខែមិថុនា​។ ក្រុមហ៊ុន ទទួលបាន​ការចូលរួម​ចំនួន ១១0 វីដេអូ ហើយ​វីដេអូ​នីមួយៗ​របស់​ក្រុមហ៊ុន​បរិច្ចាគ ទឹកប្រាក់​ចំនួន​១០,០០០​រៀល ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ក្រុមហ៊ុន​ក៏បាន​បរិច្ចាគ ទឹកប្រាក់​ចំនួន ៤,000,000​រៀល បន្ថែមទៀត ពីលើ​ការបង្កើត​វីដេអូ​នេះ​ផងដែរ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​។​

​ម្យ៉ាងវិញទៀត អ្នកចូលរួម​ក្នុង​កម្មវិធី បង្កើត​វីដេអូ​នេះ​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់ Samsung Galaxy S9+ ( ២៥៦GB) ១​គ្រឿង​ផងដែរ​។​



​លោក មាស កក្កដា អ្នកឈ្នះ​រង្វាន់ Samsung Galaxy S9+ ( ២៥៦GB) ១​គ្រឿង ពី​ការបង្កើត​វីដេអូ​Slow-mo បាន​បញ្ជាក់ថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​លោក​បាន​បង្កើត​វីដេអូ ដើម្បី​ចូ​លួ​ម​ក្នុង​កម្មវិធី​«Slow-mo Challenge» របស់​ក្រុមហ៊ុន​សាម​សុង ដើម្បី​ចូលរួម​ជួយ​ដល់​កុមារ​កម្ពុជា ក៏ដូចជា​រួមចំណែក​ជួយ​ដល់​សង្គមជាតិ​ផងដែរ​។ លោក​ជឿជាក់ថា ក្រុមហ៊ុន​សាម​សុង នឹងមាន​កម្មវិធី​ល្អៗ​ជាច្រើន​ទៀត ដើម្បី​បើកឱកាស​ឲ្យ​កាន់តែ​ទូលំទូលាយ ក៏ ដូច​ជាការ​បំផុសទឹកចិត្ត​ស្រលាញ់​។ លោក មាស កក្កដា បន្តថា​៖«​កម្មវិធី​នេះ បាន​ចូលរួមចំណែក​ជួយ​ដល់​សង្គមជាតិ ហើយក៏​សូម​ជូនពរ​ក្រុមហ៊ុន​សាម​សុង​ទទួលបាន​ភាពជោគជ័យ និង​បន្ត​បង្កើត​បច្ចេកវិទ្យា​ដ៏​ទំនើបៗ​បន្តទៀត ដើម្បី​បំពេញតម្រូវការ​សព្វថ្ងៃ​របស់​អតិថិជន​»៕



( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com