ជាតិ
បោះឆ្នោត
លោក ខឹម វាសនា ដឹកនាំ​ការឃោសនាបោះឆ្នោត​ជាមួយ​អ្នកគាំទ្រ ១​ម៉ឺន​៥​ពាន់​នាក់
07, Jul 2018 , 8:37 am        
រូបភាព
​លោក ខឹម វាសនា ប្រធាន​គណបក្ស​ស ម្ព័​ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ដឹកនាំ​ការ​ការឃោសនាបោះឆ្នោត​នៅ​ថ្ងៃទី​៧ កក្កដា​នេះ ដោយមាន​ការចូលរួម​ពី​ក្រុម​អ្នកគាំទ្រ​ចំនួន ១៥,០០០​នាក់  នៅ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​។


 

​ក្បួន​ឃោសនា​ថ្ងៃទី​១​នេះ របស់ LDP ដែលមាន​រថយន្ត​៣០០​គ្រឿង ម៉ូតូ​កង់​បី និង​ម៉ូតូ ៤,៥០០​គ្រឿង នឹង​ដង្ហែ​ចេញពី​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅ​គោលដៅ​នានាក្នុងចម្ងាយ ៧០គីឡូម៉ែត្រ ហើយ​ត្រូវ​បញ្ចប់​នៅ​ទីស្នាក់ការកណ្តាលរបស់គណបក្ស។ នេះបើតាមការឲ្យដឹក ពីលោក ខឹម វាសនា។ 

​សូមបញ្ជាក់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ  មាមានរយៈពេល២១ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​២៧ កក្កដា ខាងមុខ​។ ឯ​ការបោះឆ្នោត នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៩ កក្កដា ដោយមាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​គ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com