អត្ថបទពាណិជ្ជកម្ម
Meizu 15 ចេញ​ជា​ផ្លូវការ​បំពាក់​អេក្រង់ Super AMOLED កម្រិត 2K កាមេរ៉ា​ភ្លោះ និង​រចនា​ឡើង​ថ្មី​សន្លាង​
07, Jul 2018 , 2:40 pm        
រូបភាព
ដោយ:
​ទីបំផុត​ស្មា​ត​ហ្វូ​ន​ពិសេស នៃ​ខួប ១៥​ឆ្នាំ​របស់​ក្រុមហ៊ុន Meizu បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ ដោយ​ចេញមក​ម្ដង ៣​គ្រឿង​តែម្ដង មានដូចជា Meizu 15 Plus, Meizu 15, និង Meizu 15 Lite​។ ទូរ​សព្ទ​ទាំង ៣ ម៉ូ​ឌែ​ល​នេះ អាច​និយាយថា​ជា​កម្លាំង​ម៉ាស៊ីន​ល្អ នៅក្នុង​ឆ្នាំ​២០១៨​នេះ និង​មាន​ចំណុច​លេចធ្លោ​ច្រើន ហើយ​ក្រុមហ៊ុន​បាន​រក្សា​តម្លៃ​របស់​វា​ទាំង​៣​នេះ ឲ្យ​ទាប​ជាង​សមត្ថភាព​ដែល​វា​អាច​ធ្វើបាន​។

​រចនាបថ​របស់ Meizu 15 Plus និង Meizu 15 ពិតជា​ពិសេស​។ ខ្នង​ខាងក្រោយ​របស់​វា ត្រូវបាន​ប្រើប្រាស់​នូវ លោហធាតុ​ឆ្នូត ដ៏​រឹងមាំ មើលទៅ​មានតម្លៃ ហើយ​ខ្សែ​អង់​តែ​ន​រប​ស់វា ក៏បាន​រចនា​នូវ​ក្បាច់​ចិន​ប្លែក​ពី​គេ​ផងដែរ​។ ប៊ូ​តុង​បិទ​បើក ស្ថិតនៅ​ខាងស្ដាំ និង​ប៊ូ​តុង​សំឡេង​នៅ​ខាងឆ្វេង​។ ឯ​ផ្ទៃ​ខាងមុខ វា​ត្រូវបាន​ប្រើប្រាស់​នូវ​អេក្រង់ Super AMOLED របស់​ក្រុមហ៊ុន Samsung ក្រាល​ដោយ​កញ្ចក់​ការពារ​នៅ​ពីលើ ប៉ុន្តែ​មិនមែន​ខ្នាត អេក្រង់​ទ្រវែង​ឡើយ វា​ជា​អេក្រង់ 16:9 Ratio ធម្មតា​តាម​ទម្លាប់​ចាស់​ដដែល​។ វា​ជា​ជំ​ហ៊ាន​ដើរ​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ​បន្ដិច យ៉ាងណាមិញ វា​មិនមែនជា​បញ្ហា​ធំ​ដំ​នោះឡើយ ព្រោះ​ក្រុមហ៊ុន Sony ក៏​នៅតែ​បំពាក់​អេក្រង់​ខ្នាត នេះ​នៅលើ XZ2 Premium របស់គេ​ដែរ​។ Meizu 15 មាន​អេក្រង់​ទំហំ ៥.៤៦ អ៊ី​ញ កម្រិត​បង្ហាញ Full HD ។ ចំណែកឯ Meizu 15 Plus បំពាក់​ដល់​ទំហំ ៥.៩៥ អ៊ី​ញ​កម្រិត​បង្ហាញ 2K​។ 


 
​នៅ​ខាងក្រោម​អេក្រង់​នេះ យើង​ក៏បាន​ឃើញ​ប៊ូ​តុង​ថ្មី​ផងដែរ ដែលមាន​សណ្ឋាន​មូល ដូចជា​ប៊ូ​តុង​របស់ iPhone អញ្ចឹង​ដែរ​។ វា​នៅតែ​ជា​ប៊ូ​តុង mBack ដូច​ទម្លាប់​ចាស់ ប៉ុន្តែ​ត្រូវបាន​រចនា​ថ្មី ដែល​ស្គាល់​នូវ​សម្ពាធ​សង្កត់​របស់​យើង​បាន​កាន់តែ​ប្រសើរ ដូច​ប៊ូ​តុង 3D ដែល​យើង​ឃើញ​លើ Galaxy S8 អ៊ីចឹង ជាមួយនឹង​ឈី​ប​ពិសេស​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា mEngine​។ ក្នុងនោះ​ក៏បាន​បង្កប់​នូវ ស៊េ​ន​ស័​រ​ស្កេ​ន​ម្រាមដៃ ផងដែរ ដោយ​វា​ស្គាល់​បាន កាន់តែ​ប្រសើរ​ជាង​មុន​ទៅទៀត​។​
 
​នៅ​ផ្នែក​ខាងលើ​វិញ យើង​នឹង​ឃើញ​មាន​រន្ធ​ស្ដាប់​សំឡេង​បាន បំពាក់​នៅ​ចុង​ខាងលើ កាមេរ៉ា​នៅ​កណ្ដាល ដែល​អំណោយផល ក្នុងការ​ថតរូប Selfie ដែលមាន​ទំហំ​ដល់​ទៅ ២០ មេ​ហ្គា​ភិ​ច​ស៊ែ​ល មាន​មុខងារ​ជំនួយ​សម្រស់ និង​មុខងារ Portrait ទៀតផង​។ ហើយ​វា​ក៏បាន​បង្កប់​នូវ ស៊េ​ន​ស័​រ​ពន្លឺ ស៊េ​ន​ស័​រ IR ហើយ​វា​ក៏មាន មុខងារ Face Unlock ទៀតផង ដែល​ស្កេ​ន​មាន​សុវត្ថិភាព ជាង​ទូរ​សព្ទ​ដទៃ​។ 


 
​កម្លាំង​ម៉ាស៊ីន​ជា​ចំណុច​ល្អ​ពី​ទូរ​សព្ទ​នេះ ដោយ​ម៉ាស៊ីន​របស់ Meizu 15 ដើរ​ដោយ​ឈី​ប Snapdragon 660 មាន​រ៉េ​ម ៤ ជីកា​បៃ និង​អង្គ​ផ្ទុក​ទិន្នន័យ ៦៤ ឬ ១២៨ ជីកា​បៃ​។ ចំណែកឯ Meizu 15 Plus ប្រើប្រាស់​នូវ​ឈី​ប Exynos 8895 ជា​ឈី​ប​លំដាប់​កំពូល ដែល​យើង​បានឃើញ​នៅលើ Galaxy S8/S8+ និង Note 8 កាលពី​ឆ្នាំមុន ដែលជា​ឈី​ប​ទំហំ ១០ ណា​ណូ​ម៉ែត្រ ស៊ី​ភី​យូ Octa-core អម​មក​នូវ​រ៉េ​ម​ទំហំ ៦ ជីកា​បៃ និង​អង្គ​ផ្ទុក ទិន្នន័យ ៦៤ ឬ ១២៨ ជីកា​បៃ​។ 
 
​កាមេរ៉ា​ក្រោយនេះ គឺជា​កាមេរ៉ា​ល្អ ដែល​មួយ​គ្រាប់​ទំហំ ១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល ប្រើប្រាស់​ស៊េ​ន​ស័​រ Sony IMX380 ចាប់​ភាពច្បាស់ ១.៥៥ មីក្រូ​ន​ភិ​ច​ស៊ែ​ល ប៉ុន​ស៊េ​ន​ស័​រ​កាមេរ៉ា​របស់ Huawei P20 និង​មួយ​គ្រាប់ ទៀត​ទំហំ ២០ មេ​ហ្គា​ភិ​ច​ស៊ែ​ល ប្រើ​ស៊េ​ន​ស័​រ IMX350 ជា​ប្រភេទ​លេន ទូលាយ ដែល​អាច​ឲ្យ​យើង ពង្រីក​ចូល​បាន 3x ដោយ​មិន​បាត់បង់​គុណភាព​។ វា​ក៏មាន​មុខងារ ទប់​លំនឹង 4-axis OIS ដើម្បី​ជំនួយ​ឲ្យ​ការថត​បាន​មិន​ព្រាល​ផងដែរ​។ លើសពីនេះ វា​ក៏​មាននូវ​បច្ចេកវិទ្យា​វៃឆ្លាត AI ដើម្បី​ស្គាល់​នូវ កាលៈទេសៈ​ថត និង​មុខងារ Rainbow’s Multi-frame ចាប់​រូបភាព​ច្រើន ផ្គុំ​ចូលគ្នា ដែល​ល្អ​បំផុត សម្រាប់​ថត​នៅពេល​មាន​ពន្លឺ​ទាប ហើយ​ក៏មាន​ភ្លើង LED ចំនួន ៦ គ្រាប់​ទៀត​។ 


 
Meizu 15 និង 15 Plus បាន​បំពាក់​នូវ​រន្ធ​បំពង​សំឡេង Stereo ផងដែរ មួយ​នៅ​ខាងលើ និង​មួយ​នៅ​ខាងក្រោម​។ ថាមពល​ថ្ម​វិញ គឺមាន​ទំហំ ៣,០០០ មី​លី​អំពែ​សម្រាប់ Meizu 15 និង​ទំហំ ៣,៥០០ មី​លី​អំពែ​នៅលើ Meizu 15 Plus វា​ក៏​ប្រើប្រាស់​រន្ធ​សាក​ថ្ម USB-C ដែល​ទ្រទ្រង់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន mCharge ទប់ទល់​ថាមពល ២៤ វ៉ា​ត់​។ ចំណែក​តម្លៃ របស់​វា​វិញ​គឺ​៖ 

•    Meizu 15 ម៉ូ​ឌែ​ល ៦៤ ជីកា​បៃ​មានតម្លៃ​ប្រហែល ៣៩៦ ដុល្លារ​។ 
•    Meizu 15 ម៉ូ​ឌែ​ល ១២៨ ជីកា​បៃ​មានតម្លៃ​ប្រហែល ៤៤៤ ដុល្លារ​។​
•    Meizu 15 Plus ម៉ូ​ឌែ​ល ៦៤ ជីកា​បៃ​មានតម្លៃ​ប្រហែល ៤៧៦ ដុល្លារ​។​
•    Meizu 15 Plus ម៉ូ​ឌែ​ល ១២៨ ជីកា​បៃ​មានតម្លៃ​ប្រហែល ៥២៣ ដុល្លារ​។​
​ទស្សនា​រូបភាព​មួយចំនួនទៀត​របស់ Meizu 15 និង Meizu 15 Plus៖
​មកដល់ Meizu 15 Lite វិញ គេ​ហៅថា​វា Meizu M15 ដែល​នៅ​ក្នុងនោះ រូបរាង​ខាងក្រោយ​របស់​វា​ប្រើប្រាស់​ជា អាលុយមីញ៉ូម​ធម្មតា និង​មាន​កាមេរ៉ា​ក្រោយ​តែមួយ​គ្រាប់​ប៉ុណ្ណោះ​។ ខាងមុខ​ក៏​ប្រើប្រាស់​នូវ​អេក្រង់​ខ្នាត 16:9 ដែរ ប៉ុន្ដែ​មិនមែនជា​អេក្រង់ Super AMOLED ឡើយ ពោល​វា​ជា LCD ប៉ុណ្ណោះ ដែលមាន​ទំហំ ៥.៤៦ អ៊ី​ញ និង​កម្រិត​បង្ហាញ​រូបភាព Full HD​។ កម្លាំង​ម៉ាស៊ីន​ក៏​នៅ​លំដាប់​បង្គួរ​ដែរ ដោយ​ប្រើប្រាស់​នូវ​ឈី​ប Snapdragon 626 ដែល​យើង​បាន ឃើញ​នៅលើ Vivo V9 រួចមកហើយ និង​មាន​រ៉េ​ម ៤ ជីកា​បៃ និង​អង្គ​ផ្ទុក​ទិន​ន្ន័​យ ៦៤ ជីកា​បៃ​។​


 
​កាមេរ៉ា​របស់​វា​ខាងមុខ​ទំហំ​ដល់​ទៅ ២០ មេ​ហ្គា​ភិ​ច​ស៊ែ​ល មានគុណ​ភាព និង​មុខងារ​ដូច​បងៗ វា​ទាំង ២​ខាងលើ​ដែរ​។ ចំណែក​ខាងក្រោយ មាន​ទំហំ ១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល​។ ទំហំ​ថ្ម​គឺ ៣,០០០ មី​លី​អំពែ ហើយក៏​ទ្រទ្រង់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ផងដែរ​។ តម្លៃ​របស់ Meizu M15 គឺ​ប្រហែល ២៦៩ ដុល្លារ​។​
 
​សរុបមក​ទាំងនេះ​គឺជា​លក្ខណៈសម្បត្តិ ត្រួសៗ​របស់ Meizu 15 ទាំងបី​ម៉ូ​ឌែ​ល ដែល​ទើប​ប្រកាស​ចេញ ដែល​យើង​ឃើញថា វា​មាន​លក្ខណៈសម្បត្តិ ប្រសើរ​គួរ​ឲ្យ​សរសើរ​ដែរ​។ ជាពិសេស​គឺ​អេក្រង់ គុណភាព​ផលិត​កាមេរ៉ា និង​កម្លាំង​ម៉ាស៊ីន ហើយ​អ្វី​ដែលជា​បញ្ហា​គឺ​តម្លៃ​របស់​វា ហាក់ដូចជា​ថ្លៃ​គួរសម​។ Meizu 15 ទាំងបី​ម៉ូ​ឌែ​ល នឹងត្រូវ​ដាក់លក់​នៅ​ទីផ្សារ​កម្ពុជា ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​នេះ​៕









(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com