ពីនេះ ពីនោះ
រូបត្លុក
ពេល​កំពុង​សិក្សា​ស្រឡាញ់គ្នា​, ក្រោយ​ការសិក្សា​ច្រណែន​គ្នា​ឬ​?
17, Apr 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពេល​កំពុង​សិក្សា ចាប់ពី​ថ្នាក់​បឋម​រហូតដល់​វិទ្យាល័យ និង​ឆ្លង​ដល់​សកល​វិទ្យាល័យ គឺជា​ពេលវេលា​មួយ​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប​។ វា​ជា​ឱកាស​ដ៏​ល្អ ដែល​ពួកគេ​ស្គាល់គ្នា ចងក្រង​មិត្តភាព​។ ពួកគេ​សប្បាយ​ជាមួយគ្នា ស្រឡាញ់គ្នា និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​។ ក្រៅពី​ការសិក្សា ពួកគេ​ក៏មាន​ពេលវេលា​ល្អ​ជាមួយគ្នា បង្កើត​អនុស្សាវរីយ៍​ផ្សេងៗ ជាច្រើន​រាប់មិនអស់​ផងដែរ​។ ពេល​រៀន​ចប់ អ្នកខ្លះ​ក៏​នៅតែ​រក្សា​ចំណងមិត្តភាព​របស់​ពួកគេ​ល្អ​ដូចដើម​។ ឯ​អ្នកខ្លះ ក៏​មើលមុខ​គ្នា​មិន​ត្រង់​ដែរ ដោយសារ​បញ្ហា​ផ្សេងៗ​។ អ្នកខ្លះ​ពេល​រៀន​ចប់ ទទួលបាន​ការងារ​ល្អ ប្រាក់ខែ​ខ្ពស់ ឬ​មាន​ឋានៈ​តួនាទី​ខ្ពស់​។ ឯ​អ្នកខ្លះ មិន​ទទួលបាន​ការងារ​ល្អ​ជាទី​គាប់ចិត្ត​ឡើយ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ចំណងមិត្តភាព​របស់​ពួកគេ​អាច​ប្រេះឆា ដោយសារ​ការ​ច្រណែន​៕


© រក្សាសិទ្ធិដោយ thmeythmey.com