ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ជនជាតិ​គ្រឹ​ង​នៅ​រតនគិរី ប្រើប្រាស់​ទឹក​ហូរ​តាម​បំពង់​ឫស្សី​រួមគ្នា​
16, Apr 2020 , 3:29 pm        
រូបភាព
ជនជាតិ​​គ្រឹង​​នៅ​​រតនគិរី ប្រើប្រាស់ទឹក​​ហូរ​​តាមបំពង់​​ឫស្សីរួម​​គ្នា
ជនជាតិ​​គ្រឹង​​នៅ​​រតនគិរី ប្រើប្រាស់ទឹក​​ហូរ​​តាមបំពង់​​ឫស្សីរួម​​គ្នា
​រតនគិរី​៖ «​អូរ​កា​ណង​» ជា​ប្រភពទឹក​តែមួយគត់ ដែល​ជនជាតិដើម​ភាគតិច​គ្រឹ​ង​ជាង ២០០​គ្រួសារ​រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ អាច​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​ក្រុមការងារ «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លោក បៀ​ន យ៉ែម ពន្យល់ថា បច្ចុប្បន្ន​អ្នកភូមិ​ល្អក់ បានធ្វើ​ទំនប់​ទប់ទឹក និង​យក​ដើម​ឫស្សី​មក​ទម្លុះ និង​បំពង់​ទុយោ​ជ័រ​មួយចំនួន​មក​ដាក់​បង្ហូរទឹក​ពី​អូរ​នេះ ដើម្បី​ប្រើប្រាស់​។ ប្រភពទឹក «​អូរ​កា​ណង​» ដែល​អាច​ប្រើប្រាស់​បាន​ខួប​ប្រាំ​ខួប​វស្សា​នៅ​ជ្រលង​ភ្នំ​នេះ មាន​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ​ពី​ដើមភូមិ និង ៧០០​ម៉ែត្រ​ពី​ចុង​ភូមិ​។​


​តាមពិត​ឈ្មោះ «​អូរ​កា​ណង​» នេះ មាន​ប្រវត្តិ​តាំងពី​យូរណាស់​មកហើយ​។ កាលនោះ​មាន​លោកតា​ម្នាក់​ឈ្មោះ «​តា​កា​ណង​» ជា​អ្នករៀបចំ​កន្លែង​នេះ​ទៅជា​កំពង់ទឹក ដើម្បីឱ្យ​អ្នកភូមិ​ងាយស្រួល​ដងទឹក​មកប្រើប្រាស់​។ សព្វថ្ងៃ​គេ​ហៅ​អូរ​នេះ​ថា «​អូរ​កា​ណង​» ។ នេះ​ជាការ​រៀបរាប់​បន្ថែមរ​ប​ស់លោក បៀ​ន យ៉ែម ប្រាប់​ក្រុមការងារ «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​បានធ្វើ​ដំណើរ​ទៅដល់​ខេត្តរតនគិរី​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ  អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក បៀ​ន យ៉ែម ជនជាតិដើម​ភាគតិច​គ្រឹ​ង នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ដូចតទៅ​៖ 
 
 
​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។ 
 
​សូមបញ្ជាក់ថា បេសកកម្ម​លើក​ទី​១ និង​ទី​២ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » ដែល​បានរៀបចំ​កន្លងទៅ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់ និង​ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​៕ 

Tag:
 អូរ​កា​ណង​
  រតនគិរី​
  ជនជាតិដើម​ភាគតិច​
  គ្រឹ​ង​
  Mercedes-Benz និង​កំណប់​អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com