ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ជនជាតិគ្រឹងនៅរតនគិរី ប្រើប្រាស់ទឹកហូរតាមបំពង់ឫស្សីរួមគ្នា ជនជាតិគ្រឹងនៅរតនគិរី ប្រើប្រាស់ទឹកហូរតាមបំពង់ឫស្សីរួមគ្នា
× រតនគិរី៖ «អូរកាណង» ជាប្រភពទឹកតែមួយគត់ ដែលជនជាតិដើមភាគតិចគ្រឹងជាង ២០០គ្រួសាររស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ អាចប្រើប្រាស់ប្រចាំថ្ងៃបាន។ នៅក្នុងបទសម្ភាសជាមួយក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» លោក បៀន យ៉ែម ពន្យល់ថា បច្ចុប្បន្នអ្នកភូមិល្អក់ បានធ្វើទំនប់ទប់ទឹក និងយកដើមឫស្សីមកទម្លុះ និងបំពង់ទុយោជ័រមួយចំនួនមកដាក់បង្ហូរទឹកពីអូរនេះ ដើម្បីប្រើប្រាស់។ ប្រភពទឹក «អូរកាណង» ដែលអាចប្រើប្រាស់បានខួបប្រាំខួបវស្សានៅជ្រលងភ្នំនេះ មានចម្ងាយប្រហែល ២០០ម៉ែត្រពីដើមភូមិ និង ៧០០ម៉ែត្រពីចុងភូមិ។
តាមពិតឈ្មោះ «អូរកាណង» នេះ មានប្រវត្តិតាំងពីយូរណាស់មកហើយ។ កាលនោះមានលោកតាម្នាក់ឈ្មោះ «តាកាណង» ជាអ្នករៀបចំកន្លែងនេះទៅជាកំពង់ទឹក ដើម្បីឱ្យអ្នកភូមិងាយស្រួលដងទឹកមកប្រើប្រាស់។ សព្វថ្ងៃគេហៅអូរនេះថា «អូរកាណង» ។ នេះជាការរៀបរាប់បន្ថែមរបស់លោក បៀន យ៉ែម ប្រាប់ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលបានធ្វើដំណើរទៅដល់ខេត្តរតនគិរីកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗជាមួយលោក បៀន យ៉ែម ជនជាតិដើមភាគតិចគ្រឹង នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ដូចតទៅ៖
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
សូមបញ្ជាក់ថា បេសកកម្មលើកទី១ និងទី២ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » ដែលបានរៀបចំកន្លងទៅ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់ និងការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ៕
Tag:
អូរកាណង
រតនគិរី
ជនជាតិដើមភាគតិច
គ្រឹង
Mercedes-Benz និងកំណប់អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com