ជាតិ
កម្ពុជា -​ឥណ្ឌូណេស៊ី នឹងមាន​ជើងហោះហើរ​ត្រង់ នៅ​ឆ្នាំ​២០១៩
08, Jul 2018 , 8:39 pm        
រូបភាព
លោក Sudrirman Haseng ឯកអ​គ្គ​​រដ្ឋទូត​​ឥណ្ឌូ​​ណេស៊ី (ឆ្វេង) និងរដ្ឋ​​​មន្ត្រីក្រ​​សួងទេ​​សចរ​​ណ៍ ថោង ខុន (ស្ដាំ)
លោក Sudrirman Haseng ឯកអ​គ្គ​​រដ្ឋទូត​​ឥណ្ឌូ​​ណេស៊ី (ឆ្វេង) និងរដ្ឋ​​​មន្ត្រីក្រ​​សួងទេ​​សចរ​​ណ៍ ថោង ខុន (ស្ដាំ)
​ភ្នំពេញ​៖ កម្ពុជា និង​ឥណ្ឌូណេស៊ី នឹង​រៀបចំ​មាន​ជើងហោះហើរ​ត្រង់ នៅ​ឆ្នាំ​២០១៩ ខាងមុខ​។ គម្រោង​នេះ ត្រូវបាន​លើកយក​ទៅ​ពិភាក្សាគ្នា​រវាង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន និង​លោក Sudrirman Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ប្រចាំ​កម្ពុជា​។​

 
​ក្រៅពី​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់នេះ លោក ប្រាក់ សុខុន និង​លោក Sudrirman Haseng ក៏​ពិភាក្សាគ្នា​ពី​ការរៀបចំ​បុណ្យប្រពៃណី​បែប​ពុទ្ធសាសនា​ផងដែរ​។ គោលបំណង​នេះ​ការរៀបចំ​ពិធីបុណ្យ​ប្រពៃណី​រួមគ្នា គឺ​ចង់​ឲ្យ​មានការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ស្គាល់​កម្ពុជា​កាន់តែច្រើន​។ ជាពិសេស​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ប្រព្រឹត្ត​ទង្វើ​ល្អជា​ដើម​។ 
 
​ភាគី​ឥណ្ឌូណេស៊ី នឹង​យក​សំណើ​រៀបចំ​បុណ្យប្រពៃណី​រួមគ្នា​នេះ ទៅ​ពិភាក្សា​ជាមួយ​ក្រសួងទេសចរណ៍​ឥ​ណ្ឌ​ណេ​ស៊ី​។ ដោយឡែក​ការហោះហើរ​ត្រង់ រវាង​ប្រទេស​ទាំងពីរ នឹង​អាច​រៀបចំ​នៅ​ឆ្នាំ​២០១៩ តាម​គម្រោង​ពិភាក្សាគ្នា​។ «​ហើយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ការតភ្ជាប់​ដោយផ្ទាល់​ពី​កម្ពុជា ទៅ​ឥណ្ឌូណេស៊ី​អាច​នឹងមាន​ការហោះហើរ​ត្រង់ នៅ​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ប្រារព្វ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា និង​ឥណ្ឌូណេស៊ី​។ នេះ​ជាការ​បញ្ជាក់​របស់លោក ថុ​ក សុខុម ទីប្រឹក្សា​ក្រសួងទេសចរណ៍ ដែល​បាន​ស្រង់​សម្ដី​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី បន្ថែមថា ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​Lion Air ៕

Tag:
 ថោង ខុន​
  ​ទេសចរណ៍​
  កម្ពុជា​
  ឥណ្ឌូនេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com