ជាតិ
សង្គមជាតិ
TV បារាំង CFI និង​សារព័ត៌មាន Thmeythmey.com គ្រោង​ផលិត​ព័ត៌មាន​ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា
23, Aug 2018 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development (the French Media Development Agency) និង​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច Thmeythmey.com គ្រោង​នឹង​ផលិត​ព័ត៌មាន​ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម​នៅតាម​ជនបទ​នៃ​ប្រទេស​កម្ពុជា និង​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ដ​ទៃទៀត​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរ​នៅ​ដើមខែ​កញ្ញា​ឆ្នាំ​២០១៨​ខាងមុខនេះ​។



​ផលិត​ដំណឹង​ទាក់ទង​នឹង​ផលិតផល​កសិកម្ម និង​ផលិតផល​អត្តសញ្ញាណ​ដ​ទៃទៀត​នៃ​ខេត្ត​នីមួយៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​បេស​សកម្ម​ថ្មីៗ​របស់​សារព័ត៌មាន​Thmeythmey.com និង ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development​។


​សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development នឹងធ្វើ​សេចក្តីរាយការណ៍​ច្រើន​ទាក់ទង​ទៅនឹង​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅតាម​បណ្តា​ខេត្ត​នានា​ដែលមាន​គំនិត​ច្នៃប្រឌិត​ផលិតផល​ខ្មែរ​ថ្មីៗ ឬ​មាន​គម្រោង​ជំរុញ​ផលិតផល​ក្នុងស្រុក​របស់​ខ្មែរ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទៅកាន់​ទីផ្សារ​នៅក្រៅ​ប្រទេស​។ គម្រោង​នេះ​មាន​ឈ្មោះថា Rural Networks​។



​ការជួយ​ជំរុញ​ការសរសេរ​របស់​សារព័ត៌មាន Thmeythmey.com ក្រោម​ការគាំទ្រ និង​សហការ​ដោយ ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development នឹង​នឹង​រួមចំណែក​ជំរុញ​ជំនួញ​ខ្នាតតូច​ទាំងឡាយ​នៅតាម​បណ្តា​ខេត្ត​ឲ្យ​ទទួលបាន​ការផ្សព្វផ្សាយ​ទូលំទូលាយ​ជាង​មុន​។ តាមរយៈ​ការផ្សព្វផ្សាយ​នេះ ផលិតផល​អត្តសញ្ញាណ​នៅតាម​បណ្តា​ខេត្ត ជាពិសេស ផលិតផល​កសិកម្ម​នឹង​អាច​ពង្រីក​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ​ជាង​មុន​។ ដូច្នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for IOS : https://apple.co/2ub9pdj and Android : http://bit.ly/2KSe1MB


Tag:
 CFI
© រក្សាសិទ្ធិដោយ thmeythmey.com