កីឡាអន្តរជាតិ
អន្តរជាតិ
៤ក្រុមចុងក្រោយក្នុង World Cup មានកីឡាករ Premier League ដល់ទៅ៤០នាក់
× ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរស្ស៊ី ឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយក្នុងនោះក្រុមទាំង៤សុទ្ធសឹងតែមកពីទ្វីបអឺរ៉ុប។ បារាំង នឹងត្រូវតទល់ជាមួយបែលហ្ស៊ិក ហើយអង់គ្លេសប៉ះក្រូអាស៊ីដើម្បីរកពីរក្រុមឈានទៅដណ្តើមពាននៅវគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែកក្កដា វេលាម៉ោង១០យប់ (ម៉ោងនៅកម្ពុជា)។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គិតត្រឹមវគ្គ១/២ផ្តាច់ព្រ័ត្រនេះ ក្នុងចំណោមកីឡាករសរុបទាំង៤ក្រុម ចំនួន៩២នាក់ មាន៤០នាក់ឯណោះដែលកំពុងប្រកបអាជីពក្នុងក្របខណ្ឌ Premier League នៃលីគកំពូលរបស់អង់គ្លេស។
ក្រៅពីនោះមានកីឡាករ ១២រូបមកពី La Liga របស់អេស្ប៉ាញ, ៩នាក់ មកពី Bundesliga របស់អាល្លឺម៉ង់, មកពី Ligue 1 របស់បារាំងចំនួន១២នាក់ និងអ៊ីតាលី Serie A ៨នាក់។
អង់គ្លេស ឬ តោកំណាចបានបង្ហាញសម្ថភាពដ៏អស្ចារ្យជាមួយនឹងសមាសភាពកីឡាករក្មេងៗច្រើនក្រោមការដឹកនាំរបស់លោក Gareth Southgate ដើម្បីឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មក។
ទាំង ៤០នាក់មកពី Premier League មានកីឡាកររបស់អង់គ្លេស២២រូប បែលហ្ស៊ិក ១២រូប បារាំង៥រូប និងក្រូអាស៊ី១រូប។ កីឡាករអង់គ្លេសទាំង២២រូបមានដូចជា Jordan Pickford (Everton), Nick Pope (Burnley), Trent Alexander-Arnold (Liverpool), Gary Cahill (Chelsea), Fabian Delph (Manchester City), Phil Jones (Manchester United), Harry Maguire (Leicester), Danny Rose (Tottenham Hotspur), John Stones (Manchester City), Kieran Trippier (Tottenham Hotspur), Kyle Walker (Manchester City), Ashley Young (Manchester United), Dele Alli (Tottenham Hotspur), Eric Dier (Tottenham Hotspur), Jordan Henderson (Liverpool), Jesse Lingard (Manchester United), Ruben Loftus-Cheek (Chelsea), Harry Kane (Tottenham), Marcus Rashford (Manchester United), Raheem Sterling (Manchester City), Jamie Vardy (Leicester), Danny Welbeck (Arsenal)។
បែលហ្ស៊ិកទាំង១២រូបរួមមាន Thibaut Courtois (Chelsea), Simon Mignolet (Liverpool) Toby Alderweireld (Tottenham Hotspur), Christian Kabasele (Watford), Vincent Kompany (Manchester City), Jan Vertonghen (Tottenham Hotspur), Kevin de Bruyne (Manchester City), Mousa Dembele (Tottenham Hotspur), Marouane Fellaini (Manchester United), Eden Hazard (Chelsea), Michy Batshuayi (Chelsea), Nacer Chadli (West Brom), Romelu Lukaku (Manchester United)។
បារាំងមាន៥រូបរួមមាន Hugo Lloris (Tottenham Hotspur), Benjamin Mendy (Manchester City), Paul Pogba (Manchester United), N'Golo Kanté (Chelsea) និង Olivier Giroud (Chelsea)។ ចំណែកក្រូអាស៊ីម្នាក់គឺខ្សែការពារ Dejan Lovrenរបស់ Liverpool។
តាមការយល់ឃើញរបស់លោក Southgate មូលហេតុដែលមានកីឡាករល្អៗលំដាប់ពិភពលោកលេងក្នុងលីគកំពូលអង់គ្លេសច្រើន ដោយសារពួកគេទទួលបានថ្លៃពលកម្មច្រើនបំផុតជាងលីកដ៏ទៃ។ អ្វីដែលពិសេសនោះស្ថិតក្នុងវគ្គ ១/២ នេះ ក្នុងចំណោមក្រុមទាំង៤ មានកីឡាករ៣៣ភាគរយដែលលេងនៅ Premier League បច្ចុប្បន្ន៕
Tag:
បាល់ទាត់
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com