អត្ថបទពាណិជ្ជកម្ម
កម្មវិធី ព្យុះ​សំណាង នាំ​មហា​រង្វាន់ រកឃើញ​អ្នកឈ្នះ​សប្ដាហ៍​ទី​៣
09, Jul 2018 , 4:52 pm        
រូបភាព
​រង្វាន់​! រង្វាន់​! ឈ្នះ​! ឈ្នះ​! ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី A1 Concert ជាមួយ​ការចែក​រង្វាន់​ដល់​អ្នកឈ្នះ​សប្ដាហ៍​ទី​២ និង​ចាប់​រង្វាន់​ស្វែងរក​អ្នកឈ្នះ​សប្ដាហ៍​ទី​៣​។ ក្រោយ​ស្នូរ​ទះដៃ​អបអរសាទរ​ដល់​ការប្រគល់​រង្វាន់​សម្រាប់​អ្នកឈ្នះ​សប្ដាហ៍​ទី​២ សំឡេង​ស្រែក​ហ៊ោ​ក៏បាន​បន្លឺ​ពេញ​ឆាក​តន្ត្រី​ជាមួយ​ការចាប់​ឆ្នោត​រក​អ្នកឈ្នះ​សប្ដាហ៍​ទី​៣​។ ក្នុងនោះ រង្វាន់​ធំ ម៉ូតូ Honda ZoomerX ១​គ្រឿង​ត្រូវបាន​ទៅ ឈ្មោះ LEE GEUNEG KI មកពី​ក្រុង ភ្នំពេញ និង រង្វាន់​ទី ២ គឺ Galaxy S9+ ៦៤GB ត្រូវបាន​ទៅលើ​ឈ្មោះ DI KY មកពី​ខេត្ត កំពង់សោម និង ម្ចាស់​ហាង​លក់​ទូរស័ព្ទ NIKA ST310 ដែលជា​ហាង​លក់​ទូរ​សព្ទ័​មហា​សំណាង​ទៅ​អ្នកឈ្នះ​ក៏​ទទួលបាន រង្វាន់ Galaxy S9+ ៦៤GB មួយ​រង្វាន់​ផងដែរ ។​

​អ្នកឈ្នះ​រង្វាន់​ធំ ម៉ូតូ Honda Zoomer X កាលពី​សប្ដាហ៍​ទី​២  បាន​ថ្លែង​ទាំង​រំភើប​រីករាយ​នៅពេល​ទទួល​រង្វាន់​ថា​៖ នេះ​ជា​លើក​ទី​១​ហើយ ដែល​បានឈ្នះ​រង្វាន់ ហើយ​ជា​រង្វាន់​ធំ​ទៀត​…​សប្បាយចិត្ត​មែនទែន សប្បាយ​រហូត​មិនដឹង​រក​ពាក្យ​អ្វី​មក​និយាយបាន​។ មិន​ខុសពី​អ្នកឈ្នះ​រង្វាន់​ធំ​ទី​១ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ធំ​ទី​២ Galaxy S9+ ៦៤GB ក៏​សំដែង​អារម្មណ៍ រីករាយ​ជាខ្លាំង​នៅពេល​បានលឺ​គេ​ប្រកាស​ឈ្មោះ​របស់ខ្លួន​។​



​លោក ជា សុជាតិ បាន​មានប្រសាសន៍ថា ក្នុងឱកាស​ប្រគល់​រង្វាន់​ធំ​ម៉ូតូ Honda ZoomerX  និង Samsung Galaxy S9/S9+ 64GB  ជូន​អ្នកឈ្នះ​រង្វាន់​ប្រចាំ​សប្តាហ៍​ទី ២ ហើយក៏​បានធ្វើការ​ថ្លែងអំណរគុណ​ដល់​ទំនុកចិត្ត និង​ការគាំទ្រ​របស់​អតិថិជន ទាំងអស់​ចំពោះ​ផលិតផល​សាម​សុង​។ ក្រុមហ៊ុន​ក៏​នឹង​សន្យា​បន្ត​ផ្តល់ ជូន​នូវ​ផលប្រយោជន៍​ផ្សេងៗ និង​ភាព​រីករាយ​ក្នុងការ​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន ។ ទន្ទឹម​និង​នេះ ក៏​សូម​ចូលរួម​អម​អរសាទរ​ចំពោះ​អ្នកឈ្នះ​ទាំងអស់​នៅក្នុង​សប្តាហ៍​ទី​៣ នេះ​ផងដែរ ។

​ខាងក្រោម​ជា​ឈ្មោះ​ម្ចាស់​សំណាង​ស​ប្តា​ហ៏​ទី ៣ ក្នុង​កម្មវិធី “​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​” របស់ Samsung Galaxy S9|S9+ ៖ 
១/ រង្វាន់​ម៉ូតូ Honda Zoomer X   ១​គ្រឿង​បាន​ទៅលើ​ឈ្មោះ LEE GEUNG KI
២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+  ១ គ្រឿង បាន​ទៅលើ​ឈ្មោះ DI KY
៣/ រង្វាន់ Samsung Galaxy J6   ២ គ្រឿង​បាន​ទៅលើ​ឈ្មោះ VIN និង​ឈ្មោះ គីម​សេង​
៤/ រង្វាន់​ទូរ​ទស្ស​ន៏ Samsung TV 32”    ៣ គ្រឿង​បាន​ទៅលើ​ឈ្មោះ យ៉ែម តុលា​, ឈ្មោះ OU SENG LIN, និង​ឈ្មោះ គល់ ច​ន្ធូ​
៥/ រង្វាន់​ធុងបាស Harman Speaker   ៥ គ្រឿង​បាន​ទៅលើ​ឈ្មោះ ឌី តុលា​, ឈ្មោះ វ៉ា ម៉ា​រី​,
​ឈ្មោះ ឆន ប៊ុន​ថេ​ន​, ឈ្មោះ JIA YI JIANG, និង ឈ្មោះ ជា ហួត​



​សូម​រំលឹក​ផងដែរ​ថា នេះ​ជា​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​សប្តាហ៍​ទី​៣ របស់​កម្មវិធី “​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​” របស់ Samsung Galaxy S9|S9+ ក្នុងចំណោម​ឱកាស​ចំនួន ៦ ដង​រៀងរាល់​ថ្ងៃអាទិត្យ​ក្នុង​កម្មវិធី A1 Concert ផ្សាយ​ផ្ទា​ល់ពី​ទូរទស្សន៍ MYTV ។ ការចាប់​រង្វាន់ ដ៏រ​ភើ​ប​រំជួលចិត្ត​នេះ នៅសល់​៣  លើក​ទៀត​ដូច្នោះ​អតិថិជន ទាំងអស់​នៅតែ​មានឱកាស​ទទួលបាន​សំណាង​ឈ្នះ​មហា​រង្វាន់ ពី​សាម​សុង​មានដូចជា ម៉ូតូ Honda Zoomer X,  ទូរស័ព្ទ Samsung Galaxy S9+,​ទូរស័ព្ទ  Samsung Galaxy J6 ,  ទូរ​ទស្ស​ន៏ Samsung TV 32”   និង ធុងបាស Harman Speaker ។ ហើយ​នូវមាន​រង្វាន់​បន្ថែម​ចំពោះ​អតិថិជន ភ្លាមៗ​រាល់​ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះ​តម្លៃ ៥០​ដុល្លារ , ធុងបាស JBL,  ឆ្នាំង​សាក Wireless, ស្រោម​ទូរស័ព្ទ LED, និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​!



( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com