អត្ថបទពាណិជ្ជកម្ម
Y81 ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ vivo មកដល់​ទីផ្សារ​កម្ពុជា​ហើយ​!
09, Jul 2018 , 5:11 pm        
រូបភាព
vivo Y81 ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កណ្តាល ស្ថិតក្នុង​ត្រកូល Y ជំនាន់​ថ្មី ដែល​ក្រុមហ៊ុន vivo បាន ប្រកាស​ចេញ ក្នុងថ្ងៃនេះ Y81 មាន​លក្ខណៈសម្បត្តិ​ប្រសើរ​ច្រើន ទាំង​កម្លាំង​ម៉ាស៊ីន និង​ល្អ​សម្រាប់​ការប្រើប្រាស់​ទូទៅ​។ បើ​និយាយ​ពី រចនាបថ​រូបរាង​ទាំងមូល នៃ​ស្មា​ត​ហ្វូ​ន​នេះ​វិញ គឺ​វា​មាន​ភាព​ស្អាត​និង​ទាន់សម័យ​សម្រាប់​យុវវ័យ​។​

​ស្មា​ត​ហ្វូ​ន​នេះ បាន​បំពាក់​កញ្ចក់​អេក្រង់ Full View ជំនាន់​ថ្មី ទំហំ ៦.២២ អ៊ី​ញ ប្រភេទ IPS-LCD ជាមួយ​កម្រិត​បង្ហាញ​រូបភាព HD+ ឬ ៧២០ x ២០ ភិ​ច​សែ​ល និង​មាន​កម្រិត Aspect Ratio ១៩:៩​។ vivo Y81 មានភ្ជាប់​កាមេរ៉ា​ខាងមុខ​ទំហំ ៥ មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture f/2.2 និង​មាន​មុខងារ AI Face Beauty ជួយ​លើក​សម្រស់ អោយ​ស្រស់ស្អាត​។ ចំណែក​កាមេរ៉ា​ខាងក្រោយ​ទំហំ ១៣ មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture f/2.2 អាច​ផ្តិត​យក​រូបភាព បាន​ច្បាស់​គួរសម​។ ក្នុងនោះ vivo ក៏បាន​បន្ថែម​មុខងារ Live Photo សម្រាប់​អ្នក​ចូលចិត្ត ថតរូប​បែប​មាន​ចលនា​ផងដែរ​និង​មុខងារ Portrait សម្រាប់​អ្នក​ចូលចិត្ត ថតរូប​មាន​ព្រាល​ផ្ទាំង​ខាងក្រោយ​។  ទៅលើ​ផ្នែក​សុវត្ថិភាព វា​មានភ្ជាប់​ជាមួយនិង​មុខងារ Face Access សម្រាប់​អនុញ្ញាតិ​ឲ្យ​លោកអ្នក ដោះ​សោរ​តាម​ការ​ស្កេ​ន​មុខ បាន​ថែមទៀត​។



​ចំពោះ​កម្លាំង​ម៉ាស៊ីន​វិញ វា​ប្រើប្រាស់​បន្ទះ​ឈី​ប Helio P22,​មាន CPU ចំនួន ៨ គ្រាប់ អាច​រត់​ក្នុង​ល្បឿន 2.0GHz ប្រភេទ Cortex A53 និង​ប្រើ GPU PowerVR GE8320​។ ស្មា​ត​ហ្វូ​ន​នេះ មាន​បំពាក់ RAM ទំហំ ៣GB ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​ខាងក្នុង​មាន​ទំហំ ៣២GB ហើយ​វា​ក៏​អនុញ្ញាត​ឲ្យ​ម្ចាស់​របស់​វា អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD ដល់​២៥៦ GB​សម្រាប់​ពង្រីក​បន្ថែម ដោយ​មិនចាំបាច់​បារម្ភ​ពី​ការ​ឆាប់​ពេញ​ផងដែរ​។



vivo Y81 គឺ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo Funtouch OS 4.0 ជំនាន់​ចុងក្រោយ ចេញពី​ប្រអប់​មក​ស្រាប់​តែម្តង និង​អាច​ប្រើប្រាស់​សេវា​បាន 4G LTE ផងដែរ​។ យ៉ាងណា សម្រាប់​ប្រិយមិត្ត នៅក្នុង​ប្រទេស​យើង ក៏​អាច​ធ្វើការ​កុម្ម៉ង​ស្មា​ត​ហ្វូ​ន ម៉ូ​ឌែ​ល​នេះ ចាប់ពី​ថ្ងៃនេះ​តទៅ នៅ​ក្រុមហ៊ុន vivo ឬ​បណ្តា​ហាង​ទូរស័ព្ទ​នានា ដែល​នៅ​ជិត​លោកអ្នក​។ vivo Y81 មានតម្លៃ​ត្រឹមតែ  ១៩៩  ដុល្លារ​ជាមួយ ការបន្ថែម​កាដូ​មួយចំនួន ផងដែរ​ដូចជា​បំពង​ទឹក​រក្សា​កម្តៅ បណ្តោង​V-Ring និង​ដង​សែ​ល​ហ្វី ដ៏​ស្រស់ស្អាត​។​

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com