ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដឹកនាំបុគ្គលិក ដាំដើមកោងកាង អបអរ “រុក្ខទិវា ៩ កក្កដា”
09, Jul 2018 ,
9:39 pm
រូបភាព
×
ដោយ:
ជី ដាណា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធី ដាំដើមកោងកាង ក្រោមប្រធានបទ “អតិថិជនម្នាក់ ដើមឈើមួយដើម” ដើម្បីអបអរ “រុក្ខទិវា ៩ កក្កដា”។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បំផុសគំនិតមហាជនឲ្យយល់ច្បាស់អំពីសារប្រយោជន៍នៃដើមកោងកាង ចូលរួមថែរក្សា និងដាំដុះឡើងវិញ ដោយកម្មវិធីនេះរៀបចំឡើងនៅក្នុងសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
ដោយមើលឃើញពីប្រយោជន៍របស់ដើមកោងកាង ដែលជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬ រលកសមុទ្រ មិនឲ្យបោកបក់បំផ្លាញដំណាំ និងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្នេរសមុទ្រថែមទៀតផង។ ព្រៃកោងកាងអាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឲ្យមាននិរន្ដរ៍ភាព និងទាក់ទាញឲ្យមានការចូលរួមការពារ បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ម្យ៉ាងវិញទៀតវាអាចទាញយកប្រាក់ចំណូលបានតាមរយៈភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្តនៅតំបន់ព្រៃកោងកាងផងដែរ។ ដោយផ្អែកលើអត្ថប្រយោជន៍ទាំងនេះហើយ ទើបព្រីនស៍ ហ្វាយនែន ភីអិលស៊ី រៀបចំគម្រោងនេះឡើង ដើម្បីលើកកម្ពស់ការដាំដើមកោងកាងនេះឡើងវិញ ដើម្បីរក្សាលំនឹងប្រព័ន្ធអេកូឡូហ្សី នៃតំបន់សមុទ្ររបស់យើង។
គម្រោង “អតិថិជនម្នាក់ ដើមឈើមួយដើម” គឺជាគម្រោងសកម្មភាពសង្គមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលមានគោលដៅនឹងធ្វើការដាំនូវដើមកោងកាងបន្ថែមទៀតជារាងរាល់ឆ្នាំ ទៅតាមចំនួនអតិថិជនដែលគ្រឹះស្ថានទទួលបានប្រចាំឆ្នាំ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម