ថ្ងៃ​ចន្ទ​នេះ កុមារ​៤​នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​ចេញពី​រូងភ្នំ Tham Luang
អន្តរជាតិ
ថ្ងៃ​ចន្ទ​នេះ កុមារ​៤​នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​ចេញពី​រូងភ្នំ Tham Luang
09, Jul 2018 , 7:40 pm        
រូបភាព
តំបន់ទៅកាន់រូងភ្នំ Tham [Thum] Luang។ រូបថត AFP
តំបន់ទៅកាន់រូងភ្នំ Tham [Thum] Luang។ រូបថត AFP
ដោយ: ថ្មីៗ
ប្រតិបត្តិការ​របស់​ក្រុម​សង្គ្រោះ បាន​ជួយ​ដល់​កុមារ​៤​រូប​ទៀត ចេញពី​រូងភ្នំ Tham Luang ក្នុង​ខេត្ត Chiang Rai គិតត្រឹម​ល្ងាច​​ថ្ងៃ​ចន្ទ​នេះ​។ សារព័ត៌មាន CNN បានចេញ​ផ្សាយ​ដោយ​ផ្អែកលើ​សាក្សី​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​។​



អត្ថបទទាក់ទង

​សរុបមក​ពេលនេះ កុមារ​ចំនួន​៨​រូប​ហើយ ដែល​បានចេញ​ផុតពី​រូងភ្នំ ដែល​ពោរពេញ​ទៅដោយ​ទឹកជំនន់ ពោលគឺ​នៅសល់​កុមារ​៤​នាក់​ទៀត និង​គ្រូបង្វឹក​នៃ​ក្រុមកីឡា​បាល់ទាត់ Wild Boars របស់​ពួកគេ​ប៉ុណ្ណោះ​។​

​បើតាម​សាក្សី  កុមារ​ទី​៥ ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរ Chiang Rai ជាមួយ​កុមារ​៤​រូប​ទៀត​ដែល​ត្រូវ​សង្គ្រោះ​កាលពី​ថ្ងៃអាទិត្យ​។ រីឯ​កុមារ​បី​រូប​ទៀត ក៏​ទំនងជា​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដូចគ្នា​ផងដែរ​។​

​អាជ្ញាធរ មិនទាន់​បង្ហើប​ផ្លូវការ​ពី​អត្តសញ្ញាណ​កុមារ​ដែល​ត្រូវបាន​សង្គ្រោះ​នោះឡើយ ហើយ​ឪពុកម្តាយ និង​អាណាព្យាបាល​របស់​ពួកគេ​ក៏​ទាន់​បាន​ដំណឹង​ផ្លូវការ​នោះដែរ ដោយ​គ្រាន់តែ​លឺ​ការ​បង្ហើប​ឈ្មោះ​មួយចំនួន​ប៉ុណ្ណោះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com