​រតនគិរី​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​ដ៏​មាន​សក្តានុពល​ដល់​ទៅ​១៤​កន្លែង​

ជាតិ
បទសម្ភាសន៍
វីដេអូ
​រតនគិរី​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​ដ៏​មាន​សក្តានុពល​ដល់​ទៅ​១៤​កន្លែង​
10, Jul 2018 , 8:59 am         657
រូបភាព
​រតនគិរី​៖ ខេត្តរតនគិរី មាន​តំបន់​ទេ​ចរណ៍​សក្ដានុពល​រហូតដល់​១៤​កន្លែង ដែល​សុទ្ធសឹង​ជា​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​។ ភ្នំ​ឥ​ស្សឹ​តបត​មៈ​, បឹង​យក្ស​ឡោម​, បឹង​លំ​កុ​ដ​, បឹង​យក្ស​អោម​-​យក្ស​កា​រ៉ា​, ទឹកធ្លាក់​កាចា​ញ​, ទឹកធ្លាក់​ចា​អ៊ុង​, ទឹកធ្លាក់​កា​ទៀង​, ទឹកធ្លាក់​អូរ​ស៊ិន​លែ​រ៍​, ទឹក​ជួរ​តា​តៃ​, វាល​រំ​ប្លង់​, ដែនជម្រកសត្វព្រៃ​លំផាត់​, ឧទ្យាន​ជាតិ​វីរៈ​ជ័យ​, ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច និង​រមណីយដ្ឋាន​ទឹក​ជួរ​ទឹង ទាំងនេះ ជា​តំបន់​ទេសចរណ៍​សក្ដានុពល​របស់​ខេត្ត​នៅ​ភូមិភាគ​ឦ​សាន្ត​មួយ​នេះ​។



​រមណីយដ្ឋាន​នៅ​ខេត្តរតនគិរី ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ និង​វប្បធម៌ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​ទៅ​កម្សាន្ត​។ ក្នុងចំណោម​រមណីយដ្ឋាន​ទាំង​១៤​កន្លែង​ខាងលើនេះ រមណីយដ្ឋាន​ដែល​ល្បី​ជាងគេ គឺ​រមណីយដ្ឋាន «​បឹង​យក្ស​ឡោម​» ដែល​បឹង​យក្ស​ឡោម​ជា​បេះដូង​នៃ​ខេត្តរតនគិរី​។



​តំបន់​ទេសចរណ៍​ដែល​មិនសូវមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត គឺ​រមណីយដ្ឋាន «​បឹង​យក្ស​អោម​-​យក្ស​កា​រ៉ា​» ដែលមាន​ចម្ងាយ ៤០ គីឡូ​ពី​ទី​រួម​ខេត្ត​។ លោក ធី ចាន់​ដាលីន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​លើកឡើងថា នៅក្នុង​ខេត្តរតនគិរី មាន​តំបន់​ទេសចរណ៍​ច្រើន ដែល​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត ទាំង​បែប​ធម្មជាតិ និង​វប្បធម៌​។ ជាពិសេស​ក្នុង​ឆ្នាំៗ ខេត្តរតនគិរី មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាង ២០​ម៉ឺន​នាក់​ផងដែរ​។​

​បើតាម​អនុប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តរតនគិរី មាន​ជនជាតិដើម​ភាគតិច​រស់នៅ​ចំនួន ៨​ប្រភេទ ដែល​នៅតាម​ស្រុក​នានា​នៃ​ខេត្ត​នេះ​។ ជាមួយគ្នានេះ ជនជាតិដើម​ភាគតិច​រស់នៅ​ខេត្តរតនគិរី នៅតែ​ថែរក្សា ទំនៀមទម្លាប់​ប្រពៃណី​របស់​ពួកគេ​ផងដែរ​។​

​ខាងក្រោម​នេះ ជា​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ធី ចាន់​ដាលីន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​៖



​នេះ​ជា​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​



​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » នេះ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ថ្មីៗ​នេះ​ក្រុមការងារ​បាន​ទៅដល់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្តរតនគិរី​៕








Tag:
 រតនគិរី​
 ​ទេសចរណ៍​
 ​ធម្មជាតិ​
 Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង