ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
សារព័ត៌មាន Thmeythmey.com និងវិទ្យុ FM 102 ដ៏ល្បីសម្រេចផលិតដំណឹង និងបង្កើតកម្មវិធីរួមគ្នា
10, Jul 2018 ,
5:49 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ក្នុងន័យកែលម្អ និងពង្រឹងគុណភាពព័ត៌មាន និងកម្មវិធីផ្សេងៗបន្ថែមទៀត សារព័ត៌មាន Thmeythmey.com និងវិទ្យុ FM 102 ដ៏ល្បី បានសម្រេចផលិតដំណឹង និងបង្កើតកម្មវិធីមួយចំនួនរួមគ្នា។ ដំណឹង និងកម្មវិធីនៅលើវិទ្យុ FM 102 និងនៅលើសារព័ត៌មានអនឡាន Thmeythmey.com នឹងមានភាពសម្បូរបែប និងកាន់តែល្អជាងមុន ចាប់ពីខែសីហាខាងមុខនេះទៅ នៅពេលដែលស្ថាប័នល្បីទាំងពីរធ្វើកាសហការផលិតព័ត៌មាន និងកម្មវិធីមួយចំនួនរួមគ្នា។ ការសហការរវាងសារព័ត៌មាន Thmeythmey.com និងវិទ្យុ FM 102 នឹងចាប់ផ្តើមជាផ្លូវការនៅនៅខែសីហាឆ្នាំ២០១៨។
វិទ្យុ FM 102 មានឈ្មោះបោះសំឡេងអស់រយៈពេលជិត២០ឆ្នាំមកហើយនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រិយមិត្តជាច្រើនបានស្គាល់ និងចាត់ទុកវិទ្យុមួយនេះ ជាវិទ្យុគំរូដែលមានកម្មវិធីល្អៗជាច្រើនសម្រាប់បម្រើអារម្មណ៍អ្នកស្តាប់។ រីឯសារព័ត៌មានអេឡិចត្រូវនិកថ្មីៗ គឺជាសារព័ត៌មានអនឡានសម័យទំនើបដែលទើបបង្កើត និងមានអាយុ៦ឆ្នាំគត់ គិតត្រឹមឆ្នាំ២០១៨នេះ។ អាយុកាលខ្លីមែន តែសារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អ្នកអាន អ្នកស្តាប់ និងទស្សនាជាច្រើនក្នុងមួយថ្ងៃៗ។
ចាប់ពីខែសីហាខាងមុខនេះតទៅ វិទ្យុFM 102 នឹងផ្សាយដំណឹង និងកម្មវិធីនានាចំនួន១៨ម៉ោងក្នុងមួយថ្ងៃចាប់ពីម៉ោង៥ព្រឹកដល់ម៉ោង១១យប់។ ការផ្សាយរបស់វិទ្យុ FM 102 អាចគ្របដណ្តប់២/៣នៃផ្ទៃដីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
កម្មវីធីទាក់ទងនឹងការអប់រំ កម្សាន្ត ជំនួញ បច្ចេកវិទ្យាព័ត៌មានចំនួនជាង២០ (កសិកម្ម ចរាចរណ៍ អក្សាសាស្ត្រ ជំនួញ វប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្រ សុខភាព ទេសចរណ៍ បរិស្ថាន…) នឹងចូលមកបម្រើអារម្មណ៍អ្នកស្តាប់។ ក្នុងចំណោមកម្មវិធីទាំងជាង២០នេះ កម្មវិធីមួយចំនួនទើបតែត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗរបស់ប្រិយមិត្ត និងឲ្យឆ្លើយតបទៅនឹងការវិវត្តថ្មីៗនៃស្ថានភាពពិភពលោក។
ក្រៅពីកម្មវិធីមួយចំនួនខាងលើ វិទ្យុ FM 102 និងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ នឹងផលិតព័ត៌មានជាតិ និងអន្តរជាតិរួមគ្នា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Radio 102
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម