អន្តរជាតិ
មនុស្ស​ស្លាប់​កើន​ដល់​១៥៦​នាក់​ក្នុង​គ្រោះមហន្តរាយ​ដ៏​ធំ​នៅ​ជប៉ុន​
10, Jul 2018 , 6:15 pm        
រូបភាព
គ្រោះទឹកជំនន់ និងបាក់ដីនៅជប៉ុន។ រូបថត AFP
គ្រោះទឹកជំនន់ និងបាក់ដីនៅជប៉ុន។ រូបថត AFP
ដោយ: រួបរួម
​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង និង​បាក់​ដី​នៅ​ប្រទេស​ជប៉ុន បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​១៥៦​នាក់​ហើយ ដោយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។ បើតាម​ការផ្សាយ​របស់ AFP ក្រុម​សង្គ្រោះបាន​ឆ្លង​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ដើម្បី​ស្វែងរក​មនុស្ស​ដែល​ត្រូវ​ជួយសង្គ្រោះ​។



អត្ថបទទាក់ទង


​នេះ​ជា​គ្រោះធម្មជាតិ​ដ៏​ធំ​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​នា​រយៈពេល​ជាង​៣​ទសវត្សរ៍​ចុងក្រោយ ខណៈ​មនុស្ស​ជាច្រើន​ទៀត​កំពុង​បន្ត​បាត់​ខ្លួន​។

​ក្រុង Kuashiki ត្រូវបាន​ជន់​លិច​គ្រប់​ស្រុក​ទាំងអស់ ដោយ​ពលរដ្ឋ​មួយចំនួន​នាំគ្នា​ឡើងទៅ​ដំបូង​ផ្ទះ​ដើម្បី​រង់ចាំ​ការជួយ​សង្គ្រោះ​។ កងកម្លាំង​ប្រមាណ​៧៥០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ ខណៈ​អាកាស​ក្តៅ​ខ្លាំង កំពុង​ក្លាយជា​ការគំរាមកំហែង​ថ្មី​មួយទៀត​។​

​ទាក់ទង​នឹង​បញ្ហា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅ​ក្រៅប្រទេស​ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ​របស់​ខ្លួន ហើយ​លោក​គ្រោង​ទៅកាន់​តំបន់ Okayama នា​ថ្ងៃ​ពុធ​៕


Tag:
 ​គ្រោះមហន្តរាយ​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com