អត្ថបទពាណិជ្ជកម្ម
Asus ZenFone Max Pro M1 ស្មា​ត​ហ្វូ​ន​លំដាប់ Gaming មាន​លក់​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៣​កក្កដា​នេះ​
11, Jul 2018 , 9:53 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នេះ​ជា​លើកទីមួយ​ហើយ ដែល​ស្មា​ត​ហ្វូ​ន​លំដាប់ Gaming មាន​ម៉ាស៊ីន​ធំ ថ្ម​កាន់​បានយូរ និង​ថែម Memory បាន ២០០០ ជី​ហ្កា​បៃ (2T) មាន​វត្ត​មាននៅ​កម្ពុជា ដែល​វា​ជា​ម៉ូ​ដែល​ថ្មី​មួយ​របស់​ក្រុមហ៊ុន Asus ជាពិសេស​វា​ក៏​បំពាក់​មក​នូវ​កាមេរ៉ា AI Selfie ដែល​សាក​សម​ទាំង​អ្នកលេង​ហ្គេម និង​អ្នក​ចូលចិត្ត​ថតរូប​។​

Asus ZenFone Max Pro M1 មាន​បី​ជម្រើស គឺ​រ៉េ​ម​៣ ជី​ហ្កា​បៃ​ជាមួយ​អង្គ​ចងចាំ ៣២ ជី​ហ្កា​បៃ​, រ៉េ​ម​៤ ជី​ហ្កា​បៃ​ជាមួយ​អង្គ​ចងចាំ ៦៤ ជី​ហ្កា​បៃ និង រ៉េ​ម​៦ ជី​ហ្កា​បៃ​ជាមួយ​អង្គ​ចងចាំ ៦៤ ជី​ហ្កា​បៃ​។ ម៉ូ​ដែល​នេះ ជា​ស្មាន​ហ្វូ​ន​ដែល​ម៉ាស៊ីន​ធំ​ជំនាន់​ចុងក្រោយ អម​មកជា​មួយ CPU Snapdragon 636 ជំនាន់​ចុងក្រោយ ដែល​ស្មា​ត​ហ្វូ​ន​ផ្សេង​មាន​ត្រឹម Snapdragon 626 ប៉ុណ្ណោះ​។ ជាពិសេស វា​ក៏​បំពាក់​មកជា​មួយក្រា​ហ្វិ​ច (GPU) Adreno 509 ជំនួយ​សម្រាប់​ការលេង​ហ្គេម​ធំ​ដូចជា rule of survival ឬ PubG Moblile ជាមួយ​ក្រា​ហ្វិ​ច​ច្បាស់ និង​មិនមាន​ភាពរអាក់រអួល​។​

​បើ​និយាយ​ពី​ទំហំ​ថ្ម​វិញ កាន់តែ​ធំ​រហូតដល់ ៥០០០ មី​លី​អំពែ​ម៉ោង ធានា​ក្នុង​ការលេង​ហ្គេម​ដល់​ទៅ ១២ ម៉ោង មើល Youtube បាន ២០ ម៉ោង និង​ប្រើ Wifi បាន ២៨ ម៉ោង ហើយ​ជាពិសេស អ្នក​អាច​សាក​ថ្ម​ពី ០% ដល់ ១០០% ដោយ​ប្រើពេល​តែ ២​ម៉ោង ៤២ នាទី​ប៉ុណ្ណោះ​។  បើ​ធៀប​ជាមួយ​ស្មា​ត​ហ្វូ​ន​ផ្សេងៗ វា​ត្រូវការ​ពេល​ប្រមាណ ៣ ម៉ោង ។​



​ចូលដល់​ផ្នែក​កាមេរ៉ា​វិញ វា​បំពាក់​កាមេរ៉ា​មុខ ១៦ មេ​ហ្កា​ភិ​ច​ស៊ែ​ល អាច​ថតរូប​ច្បាស់ ទោះបីជា​នៅ​កន្លែង​ដែល​ងងឹត​ក៏ដោយ ជាមួយនឹង​មុខងារ Softlight LED Flash​។ ចំណែក​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ ១៦ មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដូចគ្នា នាំមក​នូវ​មុខងារ Portrait (​ព្រិល​ខាងក្រោយ​) និង​មុខងារ​ស្វ័យប្រវត្តិ​មួយចំនួន ជួយ​ឲ្យ​អ្នក​ថតរូប​បាន​ស្អាត ដូច​រូបថត​ចេញពី​កាមេរ៉ា​ធំៗ ហើយ​វា​ក៏មាន​មុខងារ​សម្រាប់​ស​ម្រួ​ល​ពន្លឺ​រវាង​កន្លែង​ងងឹត និង​កន្លែង​ភ្លឺ​ផងដែរ ។ ជាពិសេស វា​មាន​សមត្ថភាព​ចាប់យក​ចំណុច​តូចៗ​របស់​រូបភាព​បាន​ច្បាស់​ផងដែរ​។

​ជាមួយគ្នានេះ វា​ក៏​អាច​ថត​វីដេអូ​កម្រិត 4K និង​ថត​វីដេអូ​បណ្តើរ ថតរូប​សន្លឹក​បណ្តើរ ជាមួយនឹង​អេក្រង់​ពេញ ៦ អ៊ី​ញ​អ្នក​អាច​មើល​វីដេអូ​កម្រិត Full HD+ ២១៦០x១០៨០ ភិ​ច​ស៊ែ​ល ត្រជាក់​ភ្នែក រួមជាមួយ​បច្ចេកវិទ្យា NPX Smart Amplifier និង 5 Magnet Speaker ធ្វើ​ឲ្យ​សម្លេង​ឮ​ច្បាស់​ល្អ ។​

Asus ក៏​មិន​ភ្លេច​ក្នុង​ការបំពាក់​ឧ​បករ​ស្កេ​ន​ក្រយៅដៃ និង​មុខងារ​ស្កេ​ន​ផ្ទៃមុខ​ដើម្បី​ដោះ​សោ​ដែរ ខណៈដែល​អ្នក​អាច​បន្ថែម​ស៊ីម​ដែល​ទៅ ២ និង​ដាក់ Memory នៅលើ​ជើង​ស៊ីម​តែមួយ (Triple Slot Sim) ។​

​គួរ​បញ្ជាក់ថា Asus ZenFone Max Pro M1 ចាប់ផ្តើម​ដាក់លក់​នៅ​កម្ពុជា នៅ​ថ្ងៃទី ១៣ ខែកក្កដា ខាងមុខនេះ​៕

(​អត្ថបទពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com