ជាតិ
សម្ដេច ហ៊ុន សែន ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ជប៉ុន ដែល​រងគ្រោះ​ទឹកជំនន់ មាន​អ្នកស្លាប់​ជិត​២០០​នាក់​
11, Jul 2018 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅ​រដ្ឋាភិបាល​ជប៉ុន ដែល​កំពុង​ជួប​បញ្ហា​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​ជិត​២០០​នាក់ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មកនេះ​។



​ក្នុង​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បានបញ្ជាក់​ដូច្នេះ​ថា ៖«​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ជា​ពន់ពេក នៅពេល​បានទទួល​ពត៌មាន​អំពី​ការបាត់​បង់ជីវិត មនុស្ស​ជាច្រើន​ក្នុង​គ្រោះទឹកជំនន់ និង​បាក់​ដី​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បង្ក​ការខូចខាត យ៉ាងធ្ងន់ធ្ងរ​នៅ​ប៉ែក​ខាងត្បូង និង​ខាងលិច ប្រទេស​ជប៉ុន តាំងពី​ចុង​សប្តាហ៍​មុន​។ តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​ការចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​ឯកឧត្តម និង​ប្រជាជន​ជប៉ុន ពិសេស​គ្រួសារ​នៃ​សព ក្នុង​គ្រា​ទុក្ខសោក​ដោយ​ការ បាត់បង់​ដ៏​ធំធេង​នេះ​»​។​

​គិតដល់​ព្រឹក​ថ្ងៃ​ពុធ​នេះ ជំនន់​ទឹកភ្លៀង និង​ការបាក់​ដី​នៅ​ជប៉ុន បាន​បណ្តាល​ឲ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់​១៧៩​នាក់​ហើយ ខណៈ​មាន​អ្នក​បាត់​ខ្លួន​ជាច្រើន​នាក់​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ AFP៕

អត្ថបទទាក់ទង





Tag:
 ហ៊ុន សែន​
  ជប៉ុន​
  គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com