អត្ថបទពាណិជ្ជកម្ម
CIMB ចូលរួម​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ដែល​សំខាន់​ខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ​
11, Jul 2018 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ ការប្រើប្រាស់​ប្រាក់រៀល ជាពិសេស​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​នៅក្នុង​សេដ្ឋកិច្ចជាតិ​ទាំងមូល ជាពិសេស​នោះ គឺ​ការប្រើប្រាស់​ប្រាក់រៀល បង្ហាញ​ពី​កិត្យានុភាព និង​អធិបតេយ្យភាព​របស់​ប្រទេសជាតិ​។ ដូច្នេះហើយ ធនាគារ CIMB កំពុង​ចូលរួម​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល តាមរយៈ​សេវា​នានា​របស់ខ្លួន​។  ពិសេស​គឺ CIMB ផ្តល់ជូន​អិ​តិ​ថិ​ជន​នូវ​អត្រា​ការប្រាក់ រហូតដល់ ៦ ភាគរយ​ទៅដល់​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល ខណៈដែល​អត្រា​ការប្រាក់​ជា​ប្រាក់​ដុល្លារ​អាមេរិក ត្រឹមតែ ៤ ភាគរយ ប៉ុណ្ណោះ​។

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ឆ្នាំ​២០១៧ NBC បានដាក់​បញ្ចូល​ប្រាក់រៀល​ប្រមាណ ៣,៧​ពាន់​លាន​រៀល​ទៅក្នុង​ទីផ្សារ តាមរយៈ​ការទិញ​ប្រាក់​ដុល្លារ​អាមេរិក ដែលមាន​តម្លៃ​សរុប ៩១៥​លាន​ដុល្លារ​អាមេរិក​។ ចំនួន​នេះ​កើនឡើង​ប្រមាណ ១១,៤ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ 

​លោក ហុង ជៀប នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​របស់​ធនាគា​រ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​គូសបញ្ជាក់ថា ទំនុកចិត្ត​នៃ​ការប្រើប្រាស់​ប្រាក់រៀល ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល ជាពិសេស​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​។ លោក បន្តថា ការប្រើប្រាស់​ប្រាក់រៀល គឺ​ពិត​ជាមាន​ភាពចាំបាច់​ក្នុងការ​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​ជាពិសេស​ផ្តល់​ផលចំណេញ​ដល់​អតិថិជន​ផ្ទាល់​តែម្តង​។

​ធនាគារ CIMB  ស្ថិតក្នុង​ចំណោម​ធនាគារពាណិជ្ជ​ដទៃទៀត ដែល​កំពុងផ្តល់​ផលិតផល និង​សេវាកម្ម​ធនាគារ​ជា​ប្រាក់រៀល ជាមួយនឹង​អត្ថប្រយោជន៍​ល្អ​ជាង​ប្រាក់​ដុល្លារ ទៅតាម​តម្រូវការ​របស់​អតិថិជន ក្រោម​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​ធនាគារជាតិ​។ នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម CIMB បាន​គូសបញ្ជាក់ថា​៖«  ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ធនាគារ CIMB មាន​មោទកភាព​ក្នុងការ​រួមចំណែក​ដល់​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​គ្រឹះស្ថាន​ធនាគារ ដោយ​នាំយក​ផលិតផល​ធនាគារ​ជា​ប្រាក់រៀល​ដ៏​សម្បូរបែប ទាំង​ទៅលើ​ប្រភេទ​កម្ចី និង​ប្រាក់​បញ្ញើ​ដល់​អតិថិជន​»​។​



​ជាមួយនឹង​មោទកភាព​នេះ CIMB ប្តេជ្ញា​បង្កើន​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ អំពី​សារៈសំខាន់​និង​រួមចំណែក​នៃ​ការប្រើប្រាស់​ប្រាក់រៀល ទាំង​ក្នុង​វិស័យ​ធនាគារ និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ទាំងមូល ឲ្យ​ស្របតាម​ការលើកទឹកចិត្ត និង​បទ​ប្បញ្ញត្តិ​របស់​ធនាគា​រ​ជាតិ នៃ​កម្ពុជា​។ នេះ​បើតាម​ការអះអាង​របស់ លោក ហុង ជៀប​។​

​ជាការ​ពិតណាស់ នេះ​គឺ​សម្រាប់​ប្រតិបត្តិការ​ធនាគារ​មួយចំនួន ដូចជា​ការទូទាត់​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម និង​ការបង់ពន្ធ​ជា​ប្រាក់រៀល​ជាដើម​។ អតិថិជន​អាច​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​បង្កើន​ការ​ចំណេញ​បាន​ច្រើន នៅពេលដែល​ពួកគេ​មាន​គណនី​ធនាគារ​ជា​ប្រាក់រៀល​ស្រាប់ ដោយ​កាត់បន្ថយ​នូវ​ហានិភ័យ​ពី​អត្រា​ប្តូរប្រាក់​។

​ជាមួយគ្នានេះ សម្រាប់​ការដាក់​ផ្ញើ​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល អតិថិជន​ក៏​ទទួលបាន​អត្រា​ការប្រាក់​ល្អ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​ផងដែរ​។ ឧទាហរណ៍ សម្រាប់​គណនី​បញ្ញើ​ប្រាក់រៀល​មាន​កាលកំណត់ ធនាគារ CIMB ផ្តល់ជូន​អិ​តិ​ថិ​ជន នូវ​អត្រា​ការប្រាក់ រហូតដល់ ៦ ភាគរយ ខណៈដែល​អត្រា​ការប្រាក់ ជា​ប្រាក់​ដុល្លារ​អាមេរិក ត្រឹមតែ ៤ ភាគរយ ប៉ុណ្ណោះ​។

​តាមរយៈ​ការជួយឧបត្ថម្ភ​ដ៏​ថ្លៃថ្លា ពី​សំណាក់​ធនាគារជាតិ​នៃ​កម្ពុជា ប្រាក់រៀល​ត្រូវបាន​រំពឹងថា នឹង​មានការ​ចរាចរ​កើន​ឡើងជា​លំដាប់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជំរុញ​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​។ ធនាគារជាតិ នៃ​កម្ពុជា នឹងមាន​លទ្ធភាព​កាន់តែច្រើន ក្នុងការ​គ្រប់គ្រង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព​។ ប្រសិនបើ​ប្រាក់រៀល​ជា​រូបិយវត្ថុ​ចម្បង ការប្រើប្រាស់​ប្រាក់រៀល​តែមួយ​មុខ ក៏​នឹង​លើកកម្ពស់​កិត្យានុភាព និង​អធិបតេយ្យភាព​របស់​ប្រទេសជាតិ​យើង​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com