ពីនេះ ពីនោះ
ការពិត «​សៀវភៅ​» មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​
14, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​សៀវភៅ ដែល​មហាជន​ខ្មែរ​ធ្លាប់​បានដឹង​ច្បាស់​នោះ គឺ​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ តែ​ជា​ពាក្យ​កម្ចី​ពី​ចិន ដែល​មានន័យថា ក្រដាស​ដែលមាន​កម្រ​ប​នៅ​ខាងក្រៅ សម្រាប់​សរសេរ និង​កត់ត្រា​។



​នៅក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ «​សៀវភៅ​» ថា ជា​ប្រជុំ​ក្រដាស​ដែល​ដេរ​កាត់​ស្រេច មាន​ទំហំ និង​កម្រាស់​តាម​ការប្រកប និង​មាន​ក្រប​ពី​ខាងក្រៅ សម្រាប់​សរសេរ ឬ​កត់ត្រា ដែល​គេ​បាន​បោះពុម្ព​រួច​។ សៀវភៅបញ្ជី​, សៀវភៅបោះពុម្ព​, សៀវភៅពុម្ព​។​ល​។

​មិនមែន​មានតែ​ពាក្យ​«​សៀវភៅ​» ដែលជា​ភាសា​កម្ចី​ពី​ចិន​នោះទេ សូម្បីតែ​ពាក្យ​ដទៃទៀត​ក៏​ជា​ពាក្យ​កម្ចី​ពី​បរទេស​ដែរ​។ ពាក្យ​ទាំងនោះ​មានដូចជា ប៊ិក​,​រ៉ាប​ព័រ​ទ័​រ​, កុំព្យូទ័រ​,​ក្តារខៀន​,​ម៉ាស៊ីន​គិត​លេខ​,​ដែក​ឈាន​, ព្រី​យ៉ុង​,​កាប៊ីណេត៍​, ។​ល​៕  


Tag:
 ពន្យល់​ពាក្យ​
  សៀវភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com