ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
AFF U19៖ មីយ៉ាន់ម៉ា បានកៅអីវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយសារកម្ពុជាឈ្នះទីម័រខាងកើត
11, Jul 2018 ,
10:19 pm
រូបភាព
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
×
ដោយ:
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍កម្រិតយុវជនអាយុក្រោម១៩ឆ្នាំ រកឃើញក្រុមខ្លាំងទាំង៤ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយកាលពីថ្ងៃទី១០ ខែកក្កដា។ ក្រុម U19 កម្ពុជា, ទីម័រខាងកើត, ព្រុយណេ, វៀតណាម, ឡាវ, ហ្វីលីពីន និងសិង្ហបុរី សុទ្ធតែហាលអាវក្នុងព្រឹត្តិការណ៍ AFF U19 Championship នៅប្រទេសឥណ្ឌូណេស៊ី។
U19 មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ក្រុមតំណាងពូល B សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U19 Championship ក្រោយក្រុមទាំងពីរទទួលពិន្ទុខ្ពស់ជាងគេ នាការប្រកួតជម្រុះតាមពូល។ ក្រុមទាំងពីរនេះ ត្រូវប្រជែងជាមួយ ថៃ និងឥណ្ឌូណេស៊ី ជាក្រុមតំណាងឲ្យពូល A ដែលមានពិន្ទុខ្ពស់ជាងគេ។ ក្នុងនោះ ក្រុមលេខ១ពូល A ថៃ ប្រជែងជាមួយក្រុមលេខ២ពូល B មីយ៉ាន់ម៉ា ខណៈក្រុមលេខ២ពូល A ឥណ្ឌូណេស៊ី តទល់ជាមួយក្រុមលេខ១ពូល B ម៉ាឡេស៊ី។ ការប្រកួតទាំងពីរគូនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅកីឡដ្ឋាន Gelora Delta Stadium ដូចគ្នា។
ទោះបី U19 មីយ៉ាន់ម៉ា ឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រក៏ដោយ តែត្រូវដឹងគុណក្រុម U19 កម្ពុជា ដែលបានទម្លាក់ទីម័រខាងកើតក្នុងវគ្គជម្រុះពូល B ជាមួយជម្នះចុងក្រោយ ២-១។ បើកម្ពុជាមិនអាចយកឈ្នះទីម័រខាងកើត ក្នុងជំនួបបង្គ្រប់កិច្ចរបស់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ម្សិលមិញទេ នោះឱកាសឡើងទៅវគ្គបន្តរបស់មីយ៉ាន់ម៉ា អាចប្រឈមនឹងបាត់បង់។
គួរបញ្ជាក់ថា នាជំនួបចុងក្រោយប្រចាំពូល B ក្រុមមីយ៉ាន់ម៉ា និងម៉ាឡេស៊ី មាន៧ពិន្ទុស្មើគ្នា ខណៈទីម័រខាងកើតមាន៥ពិន្ទុ។ ម៉ាឡេស៊ីបានយកឈ្នះមីយ៉ាន់ក្នុងលទ្ធផល ១-០ តំណាលគ្នាជាមួយកម្ពុជាយកឈ្នះទីម័រខាងកើត ២-១។ ក្នុងករណី កម្ពុជា បន្ធូរដៃឲ្យទីម័រខាងកើតយកឈ្នះខ្លួន នោះមីយ៉ាន់ម៉ានឹងធ្លាក់ចេញពីព្រឹត្តិការណ៍នេះ។ ត្រង់ចំណុចនេះហើយ ដែលមីយ៉ាន់ម៉ា គួរដឹងគុណដល់ក្រុមកម្ពុជា ដែលអស់ឱកាសឡើងទៅវគ្គបន្ត។
មិនមែនមានតែកម្ពុជានោះទេ សូម្បីតែវៀតណាម, ហ្វីលីពីន, ឡាវ, សិង្ហបុរី, ទីម័រខាងកើត និងព្រុយណេ ក៏ហាលអាវផងដែរ។ ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជានឹងចាកពីឥណ្ឌូណេស៊ីមកដល់មាតុប្រទេសនៅថ្ងៃទី១៥ ខែកក្កដា ខាងមុខ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
AFF U19
មីយ៉ាន់ម៉ា
ទីម័រខាងកើត
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម