អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនទំនើប Huawei Y7 Pro ចំនួន១០គ្រឿង កំពុងរង់ចាំអ្នកឈ្នះក្នុងការទស្សន៍ទាយក្រុមជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក២០១៨ ក្នុងកម្មវិធីមហាសំណាង
× កាន់តែជក់ចិត្ត និងកាន់តែរំភើប ជាមួយនឹងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨វគ្គផ្តាច់ព្រ័ត្រខិតជិតមកដល់។ អ្វីដែលកាន់តែរីករាយទៀតនោះ គឺជាការផ្តល់ជូននូវរង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់នូវទូរស័ព្ទដៃស្មាតហ្វូន Huawei Y7 Pro ចំនួន១០គ្រឿង និងទឹកលុយសរុបរាប់លានរៀលផ្សេងទៀត។
ដើម្បីចូលរួមអបអរ ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៨ កម្មវិធីមហាសំណាង បានផ្តល់ឱកាសដល់សាធារណជនទូទៅ ក៏ដូចជាអតិថិជនរបស់ខ្លូន ដែលគាំទ្រក្រុមបាល់ទាត់ ជម្រើសជាតិណាមួយ។ គ្រាន់តែទស្សន៍ទាយផ្សងសំណាងយករង្វាន់ទូរស័ព្ទស្មាតហ្វូន Huawei Y7 Pro ចំនួន១០គ្រឿង ថាតើក្រុមជម្រើសជាតិនៃប្រទេសណាដែលនឹងឡើងមកគ្រងដំណែងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨នេះ។
ចំពោះរបៀបនៃការធ្វើការទស្សទាយ ដំបូងត្រូវដោនឡូត (Download) កម្មវិធី Moha Somnang តាមApp Store ឬ Play Store នៅក្នុងទូរសព្ទរបស់អស់លោកអ្នក បន្ទាប់មក ចុះឈ្មោះ ហើយទស្សន៍ទាយក្រុមជម្រើសជាតិណា ដែលកាន់ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ក្នុងហ្វេសប៊ុកផេក Moha Somang (មហាសំណាង)។
កម្មវិធីនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃនេះ រហូតដល់មុនការប្រកួតយកពានរង្វាន់ចាប់ផ្ដើម ហើយការចាប់ឆ្នោតយករង្វាន់ នឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកក្កដានេះ ម៉ោង ៨:៣០នាទីយប់ តាមរយៈហ្វេសប៊ុកផេកមហាសំណាង Facebook page: Moha Somnang ។
សូមជម្រាបថា ចំពោះការទាយនេះ គ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ ហើយក្រុមហ៊ុនគ្រាន់តែធ្វើការចំណាយ ក្នុងការផ្តល់រង្វាន់នូវទូរសព្ទស្មាតហ្វូនចំនួន១០រង្វាន់ និងរង្វាន់ទឹកប្រាក់សរុបរាប់លានរៀលផ្សេងទៀតនេះ គឺជាការចូលរួមផ្តល់សំណាងដល់ពុកម៉ែបងប្អូន ដែលបានចំណាយពេលទស្សនានូវការប្រកួតបាល់ទាត់ ដោយមានឱកាសទទួលបានរង្វាន់តែប៉ុណ្ណោះ៕
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ
០៩៣ / ០៩៨ / ០៦៨ / ០៩៩ / ០៧០ ២៣៥ ២៣៥
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com