អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ទំនើប Huawei Y7 Pro ចំនួន​១០​គ្រឿង កំពុង​រង់ចាំ​អ្នកឈ្នះ​ក្នុងការ​ទស្សន៍ទាយ​ក្រុម​ជើងឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​២០១៨ ក្នុង​កម្មវិធី​មហា​សំណាង​
12, Jul 2018 , 2:36 pm        
រូបភាព
​កាន់តែ​ជក់ចិត្ត និង​កាន់តែ​រំភើប ជាមួយនឹង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​វគ្គ​ផ្តាច់ព្រ័ត្រ​ខិតជិត​មកដល់​។ អ្វីដែល​កាន់តែ​រីករាយ​ទៀត​នោះ គឺជា​ការផ្តល់ជូន​នូវ​រង្វាន់​ដ៏​ច្រើន សន្ធឹកសន្ធាប់​នូវ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន  Huawei Y7 Pro ចំនួន​១០​គ្រឿង និង​ទឹក​លុយ​សរុប​រាប់លាន​រៀល​ផ្សេងទៀត​។​

​ដើម្បី​ចូលរួម​អបអរ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ពានរង្វាន់​ពិភពលោក​ឆ្នាំ​២០១៨ កម្មវិធី​មហា​សំណាង បានផ្តល់​ឱកាស​ដល់​សាធារណជន​ទូទៅ ក៏ដូចជា​អតិថិជន​របស់​ខ្លូន ដែល​គាំទ្រ​ក្រុមបាល់ទាត់ ជម្រើសជាតិ​ណាមួយ​។ គ្រាន់តែ​ទស្សន៍ទាយ​ផ្សងសំណាង​យក​រង្វាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន  Huawei Y7 Pro ចំនួន​១០​គ្រឿង ថា​តើ​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ណា​ដែល​នឹង​ឡើងមក​គ្រង​ដំណែង​ជើងឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​នេះ​។

​ចំពោះ​របៀប​នៃ​ការធ្វើ​ការទស្សទាយ ដំបូង​ត្រូវ​ដោ​ន​ឡូត (Download) កម្មវិធី Moha Somnang តាម​App Store ឬ Play Store នៅក្នុង​ទូរ​សព្ទ​របស់​អស់លោកអ្នក បន្ទាប់មក ចុះឈ្មោះ ហើយ​ទស្សន៍ទាយ​ក្រុម​ជម្រើសជាតិ​ណា ដែល​កាន់​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០១៨ ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក Moha Somang (​មហា​សំណាង​)​។​

​កម្មវិធី​នេះ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃនេះ រហូតដល់​មុន​ការប្រកួត​យក​ពានរង្វាន់​ចាប់ផ្ដើម ហើយ​ការចាប់​ឆ្នោត​យក​រង្វាន់ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២០ ខែកក្កដា​នេះ ម៉ោង ៨:៣០​នាទី​យប់ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​កម​ហា​សំណាង Facebook page: Moha Somnang ។

​សូមជម្រាបថា ចំពោះ​ការ​ទាយ​នេះ គ្រាន់តែ​ជាការ​កម្សាន្ត​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​គ្រាន់តែ​ធ្វើការ​ចំណាយ ក្នុង​ការផ្តល់​រង្វាន់​នូវ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ចំនួន​១០​រង្វាន់ និង​រង្វាន់​ទឹកប្រាក់​សរុប​រាប់លាន​រៀល​ផ្សេងទៀត​នេះ គឺជា​ការចូលរួម​ផ្តល់​សំណាង​ដល់​ពុក​ម៉ែ​បងប្អូន ដែល​បាន​ចំណាយពេល​ទស្សនា​នូវ​ការប្រកួត​បាល់ទាត់ ដោយមាន​ឱកាស​ទទួល​បាន​រង្វាន់​តែប៉ុណ្ណោះ​៕





​សម្រាប់​ពត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខ​
០៩៣ / ០៩៨ / ០៦៨ / ០៩៩ / ០៧០ ២៣៥ ២៣៥

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com