CAM-ASEAN បង្កើតវគ្គសិក្សាខ្លី Fast Track Business English ដើម្បីពង្រីកចំណេះដឹងដល់បុគ្គលិកដែលមមាញឹកនឹងការងារ
12, Jul 2018 , 2:57 pm
រូបភាព
×
ដោយ:
វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ហៅកាត់ថា CAM-ASEAN បានបង្កើតវគ្គសិក្សាខ្លីមួយ ឈ្មោះថា Fast Track Business English ដើម្បីឲ្យនាយកគ្រប់គ្រង ឬម្ចាស់អាជីវកម្មគ្រប់រូប ពង្រីកចំណេះដឹងក្នុងការជំរុញប្រសិទ្ធភាពទំនាក់ទំនង និងការនិយាយជាសាធារណៈរបស់ខ្លួន។
លោក ហ៊ុន ឆៃយ៉ា នាយកផ្នែកបណ្តុះបណ្តាលជំនាញ និងភាសានៃវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បានគូសបញ្ជាក់ថា សិក្ខាកាមដែលចូលរួមសិក្សាក្នុងកម្មវិធី Fast Track Business Englishនេះនឹងទទួលបាននូវជំនាញ៣ ។ ទី១ ជំនាញសរសេរឲ្យមានប្រសិទ្ធភាព(Effective Business Writing) ដែលផ្តោតលើកការសរសេរអ៊ីម៉ែល ការសរសេរកំណត់ត្រានៅពេលប្រជុំ របាយការណ៍ សំណើ និងលិខិតផ្លូវការជាច្រើនផ្សេងទៀត។ ទី២ ជំនាញពិភាក្សា ឬទំនាក់ទំនងឲ្យមានប្រសិទ្ធភាព(Effective Business Dialogue) និងទី៣. ជំនាញនិយាយជាសាធារណៈឲ្យមានប្រសិទ្ធិភាព Effective Public Speaking»។
សូមរួសរាន់ឡើង! ចុះឈ្មោះសិក្សា ក្នុងវគ្គបណ្តុះបណ្តាល Fast Track Business English ឥឡូវនេះ នៅវិទ្យាស្ថាន CAM-ASEAN ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើម និងបុគ្គលិកឆ្នើមក្នុងពេលអនាគត។