ជាតិ
តុលា​ការហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​
12, Jul 2018 , 3:38 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​លើ​ករណី​ប្រមាថ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១២ កក្កដា ។ ដីការ​កោះហៅ​លោក សម រង្ស៊ី នេះ ធ្វើឡើង​តាម​សំណើ​របស់លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។​



​កន្លងមក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន កាលពី​ខែមិថុនា ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត គឺជា​ព្រះរាជសារ​ក្លែងក្លាយ​។ ដោយសារ​សំណេរ​នេះ ទើប​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី ក្រោម​ហេតុផល​ថា ប្រមាថ​ព្រះមហាក្សត្រ​។

​គួរ​បញ្ជាក់ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​នេះ រង​បទចោទប្រកាន់​មិន​ក្រោម​១០​ករណី​ឡើយ​។ បទ​ចោទ​លើ​លោក សម រង្ស៊ី ទាំងនោះ ភាគច្រើន កើតចេញពី​បណ្ដឹង​រដ្ឋាភិបាល​៕


Tag:
 តុលាការ​
 ​សម រង្ស៊ី​
 ​ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com