ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
បុគ្គលិកក្រុមហ៊ុនអេសស៊ីជី និងដៃគូផ្គត់ផ្គង់ បរិច្ចាគថវិកា១២,០០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា
12, Jul 2018 ,
4:04 pm
រូបភាព
×
ដោយ:
ជី ដាណា
ភ្នំពេញ៖ បុគ្គលិកកម្ពុជា និងក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខនៅក្នុងតំបន់អាស៊ាន បានបរិច្ចាគប្រាក់ចំនួន ១២,០០០ ដុល្លារសហរដ្ឋអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចប្រតិបត្តិការសង្គ្រោះជីវិតកុមារកម្ពុជា និងជាការបង្ហាញពីទឹកចិត្តជួយគាំទ្រ និងលើកកម្ពស់សុខភាពរបស់កុមារ។
នេះជាឆ្នាំទីពីរហើយ ដែលបុគ្គលិក និងអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនអេសស៊ីជី បានបរិច្ចាគទឹកប្រាក់ដល់មន្ទីរពេទ្យគន្ធបុប្ផាដែលផ្ដល់សេវាមិនយកកម្រៃ និងល្បីឈ្មោះបំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុនអេសស៊ីជី ការបរិច្ចាគនេះ គឺស្របតាមការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជន ដែលរស់នៅក្នុងប្រទេស ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម។
លោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ (Somwang Manpimonchai) នាយកក្រុមហ៊ុនអេសស៊ីជីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនអេសស៊ីជី មានទឹកចិត្តចូលរួមជាផ្នែកមួយ នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ក៏ដូចជាជួយផ្ដល់នូវគុណភាពជីវិត កាន់តែប្រសើរដល់ប្រជាជន។ លោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ បន្ថែមទៀតដូច្នេះ៖ «ក្រុមហ៊ុន និងបុគ្គលិក អេស ស៊ីជី មានទឹកចិត្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយលើកកម្ពស់គុណភាពជីវិតរបស់កុមារ និងក្រុមគ្រួសាររបស់គេ។ យើងសង្ឃឹមថាការបរិច្ចាគនេះ នឹងជួយរួមចំណែកដល់ការងារដ៏ធំធេង ដែលមន្ទីរពេទ្យកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា»។
លោក គី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផា បានថ្លែងអំណរគុណចំពោះការរួមចំណែកពីសំណាក់បុគ្គលិក របស់ក្រុមហ៊ុនអេសស៊ីជី និងអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនផងដែរ។ លោក បាន បន្តថា៖« យើងបានមើលឃើញគម្រោងជាច្រើន ដែលក្រុមហ៊ុនអេសស៊ីជី កំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃនេះ គឺជាពេលវេលាមួយដែលបង្ហាញឲ្យឃើញថា ពួកគាត់បន្តបង្ហាញទឹកចិត្តរបស់ខ្លួន ក្នុងការជួយកែលម្អគុណភាពជីវិតកុមារកម្ពុជាដែលមានជំងឺ ហើយយើងសូមថ្លែងអំណរគុណ សម្រាប់ការរួមចំណែករបស់ អេសស៊ីជី ដល់សង្គម»។
ក្រុមហ៊ុនអេសស៊ីជី បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង ២០ ឆ្នាំមកហើយ។ ក្រុមហ៊ុនតែងគាំទ្រពេញទំហឹង ចង់ឃើញសហគមន៍ដែលរីកចម្រើន តាមរយៈការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍សហគមន៍នានា ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតឆ្នើមដែលក្រីក្រ និងការគាំទ្រដល់ការអភិវឌ្ឍន៍កីឡាក្នុងស្រុក។ នៅឆ្នាំ ២០១៧ អេសស៊ីជី ក៏បានជួយបរិច្ចាគទឹកប្រាក់ដល់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីជួយអភិវឌ្ឍកីឡាបាល់ទាត់ សម្រាប់យុវជននៅក្នុងប្រទេសផងដែរ៕
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម