លោក មឿ​ន តុលា ត្រូវបាន​តុលាការ​ទម្លាក់​បទ​ចោទ ទាក់ទង​បុណ្យសព​លោក កែម ឡី
ជាតិ
លោក មឿ​ន តុលា ត្រូវបាន​តុលាការ​ទម្លាក់​បទ​ចោទ ទាក់ទង​បុណ្យសព​លោក កែម ឡី
12, Jul 2018 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក មឿន តុលា
រូបពីហ្វេសប៊ុកលោក មឿន តុលា
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទម្លាក់​បទ​ចោទ​លើ​លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​អង្គការ សង់​ត្រា​ល់ (Central) ទាក់ទង​ករណី​កិបកេង​លុយ​បុណ្យសព​លោក​បណ្ឌិត កែម ឡី​។ ការទម្លាក់​បទ​ចោទ​នេះ បន្ទាប់ពី​តុលាការ​បាន​ពិនិត្យ​ចម្លើយ​របស់លោក មឿង តុលា និង​លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​លោក កែម ឡី ដែល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​។​



​ព្រះរាជអាជ្ញារង គុជ គីម​ឡុង បានបញ្ជាក់​ក្នុង​ដីកា​លើកលែងទោស​ថា ការឆ្លើយបំភ្លឺ​របស់លោក មឿង តុលា និង​តំណាង​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី គឺមាន​ភាពស៊ីចង្វាក់​គ្នា​។ តាមរយៈ​ចម្លើយ​របស់​ភាគី​ទាំងពីរ​នេះហើយ ទើប​ព្រះរាជអាជ្ញារង​រូបនេះ សម្រេច​កាលពី​ថ្ងៃទី​១០ កក្កដា ថា លោក មឿ​ន តុលា ពិតជា​មិនបាន​ពាក់ព័ន្ធ​និង​ការ​កិបកេង​លុយ​បុណ្យសព​១០០​ថ្ងៃ របស់លោក​បណ្ឌិត កែម ឡី ឡើយ​។

​គួរ​បញ្ជាក់ថា ការចោទប្រកាន់​លោក មឿ​ន តុលា នេះ ធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។ លោក ពេជ្រ ស្រស់ បាន​ប្ដឹង​ទៅកាន់​បុគ្គល​៣​រូប ដែល​ជាប់​ពាក់ព័ន្ធ និង​បច្ច័យ​បុណ្យសព​១០០​ថ្ងៃ​របស់លោក​បណ្ឌិត កែម ឡី​។ បុគ្គល​ទាំង​៣​រូបនោះ​រួមមាន លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​អង្គ​ការសង់​ត្រា​ល់​,​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​៕



Tag:
 មឿ​ន​តុលា​
 ​តុលាការ​
 ​កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66773 [1] => 9 [2] => លោក មឿ​ន តុលា ត្រូវបាន​តុលាការ​ទម្លាក់​បទ​ចោទ ទាក់ទង​បុណ្យសព​លោក កែម ឡី [3] => content [4] => [5] => មឿ​ន​តុលា​,​តុលាការ​,​កែម ឡី [6] => 119 [7] => 0 [8] => )