កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកនយោបាយ​ក្រូ​អាស៊ី​នាំគ្នា​ពាក់អាវ​ជម្រើសជាតិ​ទៅធ្វើ​ការ
13, Jul 2018 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​ក្រូ​អាស៊ី ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup ជា​ប្រវត្តិសាស្ត្រ​ក្រោយ​ឈ្នះ​អង់​គ្លេ​ស ២-១ នៅ​ម៉ោង​បន្ថែម ក្រុម​អ្នកនយោបាយ បាននាំគ្នា​ពាក់អាវក្រុម​ជម្រើសជាតិ​ទៅធ្វើ​ការ ដើម្បី​បន្ត​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​ត្រៀមខ្លួន​សម្រាប់​ជំនួប​ផ្តាច់ព្រ័ត្រ​ជាមួយ​បារាំង នា​ថ្ងៃអាទិត្យ​។​



អត្ថបទទាក់ទង
 
​រូបភាព​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​ផ្សាយ​ដោយ Plushng.Com បានបង្ហាញ​ឲ្យ​ឃើញ​ក្រុម​អ្នកនយោបាយ​ពាក់​ខ្លះ​ពាក់អាវ​ជម្រើសជាតិ​ពី​ផ្ទះ​តែម្តង រីឯ​អ្នក​ខ្លះទៀត​ពាក់​ពីលើ​អាវ​ប្រចាំថ្ងៃ​របស់ខ្លួន​។​
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Zlatko Dalic ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ បើ​គិត​ចាប់តាំងពី​ពួកគេ​ផ្តាច់​ចេញពី​អតីត​យូ​ហ្គោ​ស្លា​វី នៅ​ឆ្នាំ​១៩៩១ ។ វា​ជា​កំណត់ត្រា​ថ្មី​ផងដែរ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ក្រុម​ជម្រើសជាតិ​មាន​ពលរដ្ឋ​តែ​ក្នុង​រង្វង់​ជាង​៤​លាន​នាក់ បាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup​។​
 
​កាលពី​ឆ្នាំ​១៩៩៨ ពួកគេ​បានបង្ហាញ​ខ្លួន​លើកដំបូង ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​នៅ​ទឹកដី​បារាំង​។ នា​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ខាងមុខ ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​មាន់គក​បារាំង ដើម្បី​ដណ្តើមយក​ជើងឯក​៕
 
 
​ 





ប្រភព​រូបភាព​ទាំងអស់​៖ Plushng.Com





Tag:
 FIFA World Cup
 
© រក្សាសិទ្ធិដោយ thmeythmey.com