ពីនេះ ពីនោះ
«​ឈ្លាស និង​ឈ្លៀស​» ជា​ពាក្យ​ដូចគ្នា ឬ​ខុសគ្នា​ដូចម្តេច​?
17, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងពីរ​នេះ គេ​ទទួលស្គាល់ថា​មាន​សូរសព្ទ​ដូចគ្នា​មែន តែ​អត្ថន័យ​ខុសគ្នា​ស្រឡះ​។ «​ឈ្លាស​»  បង្ហាញ​ពី​លក្ខណៈ​របស់​មនុស្ស​។ ចំណែក «​ឈ្លៀស​» បង្ហាញ​ពី​សកម្មភាព​របស់​មនុស្ស​។ នេះ​ជាការ​បញ្ជាក់​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត​។



«​ឈ្លាស​» ជា​គុណនាម សំដៅលើ​សមត្ថភាព​ពិសេស​របស់​មនុស្ស ដូចជា ប៉ិន​, ប្រសប់​, ស្ទាត់​,​ឆ្លាត​,​វាងវៃ ប្រាជ្ញា​ឈ្លាស​,​គំនិត​ឈ្លាស​, មនុស្ស​ឈ្លាស​។
​ចំពោះ​ពាក្យ​«​ឈ្លៀស​» ជា​កិរិយាសព្ទ បង្ហាញ​ពី​សកម្មភាព​របស់​មនុស្ស ដូចជា ស្កាត់​កែន​មនុស្ស​ដោយ​ប្រញឹកប្រញាប់​។ ពាក្យ​នេះ គេ​ចង់​បានន័យថា បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​អ្វីមួយ​ដោយ​ប្រញឹកប្រញាប់​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com