រស់នៅតំបន់ភ្នំ Sandia Peak ក្នុងរដ្ឋ New Mexico យុវជន Christopher បានរៀបចំកម្មវិធីភ្ជាប់ពាក្យបែបរ៉ូម៉ង់ទិចមួយ ដោយមានការចូលរួមពីបងប្អូន មិត្តភក្តិមួយចំនួន។ នៅដំណាក់កាលដែលគេ និងគូដណ្តឹងត្រូវបំពាក់ចិញ្ចៀន Christopher បានពឹងលោក John Hart ឲ្យថតវីដេអូ។
ខ្វះការប្រុងប្រយុទ្ធ ហើយជីតាមិនសូវជំនាញផ្នែកបច្ចេកវិទ្យាផងដែរនោះ កាមេរ៉ាទូរសព្ទដែល Christopher ហុចឲ្យជីតាខ្លួន គឺបើកសែលហ្វីស្រាប់។ លោក John Hart មិនបានចាប់អារម្មណ៍នោះឡើយ លោកកាន់ទូរសព្ទបណ្តើរ ថតរូបបណ្តើរ ដោយភ្នែកលោកមិនបានចាប់អារម្មណ៍លើកាមេរ៉ានោះឡើយ។
ក្រោយពិធីចប់រួចរាល់ Christopher យកទូរសព្ទដៃទៅមើល។ គេហួសចិត្តយ៉ាងខ្លាំងពីព្រោះនៅក្នុងកាមេរ៉ា គេមិនឃើញរូបរបស់ខ្លួននោះឡើយ ផ្ទុយទៅវិញវាជារូបថតជីតាដែលញញឹមពេញអេក្រង់ និងរេចុះរេឡើយ៕