ជាតិ
សេដ្ឋកិច្ច
​កម្ពុជា​បាន​ជាង​២០០​លាន​ដុល្លារ​បន្ថែម​ពី​ធនាគារពិភពលោក​លើគ​ម្រោ​ង​អប់រំ និង​ផ្លូវថ្នល់​
13, Jul 2018 , 7:39 pm        
រូបភាព
អ្នកស្រី Inguna Dobraja  ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន (រូបភាពបានហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
អ្នកស្រី Inguna Dobraja ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន (រូបភាពបានហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
​ធនាគារពិភពលោក (WB) បានផ្តល់​ប្រាក់​ជាង​២០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា លើ​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា និង​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២​។ ពិធី​ចុះហត្ថលេខា​ផ្តល់ប្រាក់ ត្រូវបាន​រៀបចំឡើង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​។​



​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ថវិកា ៩២,៥​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ ថវិកា​៩០​លាន​ដុល្លារ​ជា​ឥណទាន​សម្បទាន​របស់​ធនាគារពិភពលោក និង​២,៥​លាន​ដុល្លារ​ទៀត ជា​ថវិកាបដិភាគ​សម្រាប់​លើកកម្ពស់​អប់រំ និង​ស្រាវជ្រាវ​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា​។

​គម្រោង​អប់រំ​ឧ​ត្ត​ម​សិក្សា​នេះ ផ្តោតទៅលើ​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម គណិតវិទ្យា និង​កសិកម្ម ដែលជា​ស្នូល​នៃ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​២០១៩-២០២៣ ព្រមទាំង​គាំទ្រ​ដោយផ្ទាល់​ដល់​ការជំរុញ​កែប្រែ និង​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សា​កម្ម​នៅ​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ឈានទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។​

​ដោយឡែក​ទឹកប្រាក់ ១១៣​ដុល្លារ​អាមេរិក  ក្នុងនោះ​មាន​១១០​ដុល្លារ ជា​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក និង​៣​លាន​ដុល្លារ ជា​ថវិកាបដិភាគ  គឺ​សម្រាប់​ការស្តារ និង​ពង្រីក​ផ្លូវជាតិ​លេខ​៤ ពី​ភ្នំពេញ ដល់​ក្រុងព្រះសីហនុ ប្រវែង​២០៦​គីឡូម៉ែត្រ​។

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ធនាគារពិភពលោក បានផ្តល់​ហិរញ្ញវត្ថុ​សរុប​ប្រមាណ  ១៧៣៤,៤៣ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ឥណទាន​សម្បទាន​ប្រមាណ​១១៤៨,៩៣ និង​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៨៥,៥០ លាន​ដុល្លារ​អាមេរិក​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​អូន ព័​ន្ឋ​មុនី​រ័ត្ន នៅ​ពិធី​ចុះហត្ថលេខា​ជាមួយ​អ្នកស្រី Inguna Dobraja ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​៕


Tag:
 WB
  អូន ព័​ន្ឋ​មុនី​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com