កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea អស់១២លានដុលា្លរឲ្យទៅ Conte ក្រោយចែកផ្លូវគ្នា
× Chelsea បានប្រកាសចែកផ្លូវជាមួយនឹងអ្នកចាត់ការទូទៅ Antonio Conte បន្ទាប់ពីដឹកនាំក្រុមនេះរយៈពេល២រដូវកាល ហើយត្រៀមតែងតាំង លោក Maurizio Sarri ជំនួសវិញ។ ក្លិបរហ្សនាមតោខៀវនឹងត្រូវផ្តល់សំណង ៩លានផោន (១២លានដុល្លារ) ទៅឲ្យអតីតគ្រូជម្រើសជាតិអ៊ីតាលីផងដែរ ព្រោះនៅជាប់កិច្ចសន្យារហូតដល់ឆ្នាំ២០១៩។
BBC ក៏បានផ្សាយដែរថា ជុំវិញការបញ្ចប់តំណែងលោក Conte ក្លិបនេះបានបដិសេធធ្វើអត្ថាធិប្បាយអំពីស្ថានភាពរបស់អ្នកចាត់ការវ័យ ៤៨ ឆ្នាំរូបនេះ បើទោះជាបានជួយក្រុមឈ្នះពាន Premier League នៅរដូវកាលដំបូង និង FA Cup ក្នុងរដូវកាលបន្ទាប់ដែលបញ្ចប់ទៅកាលពីខែឧសភាកន្លងទៅ។ សម្រាប់រដូវកាលថ្មីដែលជិតចូលមកដល់ខាងមុខនេះ Chelsea មិនមានកៅអីលេងក្នុងក្របខណ្ឌអឺរ៉ុប Champion League ទេ ព្រោះពួកគេបានលេខ៥ប៉ុណ្ណោះក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាលចាស់ ២០១៧-២០១៨។
Chelsea ក៏ត្រូវត្រៀមប្រាក់ប្រហែល១២លានដុល្លារដើម្បីផ្តល់ឲ្យអតីតអ្នកចាត់ការ Juventus ផងដែរព្រោះនៅជាប់កិច្ចសន្យាជាមួយគ្នារយៈពេល១ឆ្នាំទៀត។
Conte បានមកចូលជុំរុំហ្វឹកហាត់ត្រៀមប្រកួតកំដៅសាច់ដុំមុនបើករដូវកាលនេះជាមួយ Chelsea នៅឡើយទេ ប៉ុន្តែលោក Maurizio Sarri ដែលជាអតីតអ្នកចាត់ការទូទៅ Napoli រំពឹងថានឹងអាចមកជំនួសតំណែងនេះវិញក្នុងពេលឆាប់ៗខាងមុខនេះ៕
Tag:
បាល់ទាត់
Chelsea
Antonio Conte
© រក្សាសិទ្ធិដោយ thmeythmey.com