អត្ថបទពាណិជ្ជកម្ម
ស្ថាប័ន IDP Education រៀបចំ​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​
13, Jul 2018 , 5:16 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​១២ ខែកក្កដា ស្ថាប័ន IDP Education បានរៀបចំ​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី ដោយមាន​វត្តមាន​សិស្ស​និស្សិត​ចូលរួម​ជាង​៨០០​នាក់​។ កម្មវិធី​នេះ​មានការ​ជួបពិភាក្សា​ផ្ទាល់ ជាមួយ​អ្នកតំណាង​ស្ថាប័ន​អប់រំ​អូ​ស្រា្ត​លី និង​សិក្សា​ពី​កម្មវិធីសិក្សា​ដ៏​សម្បូរបែប របស់​ប្រទេស​អូស្ត្រាលី​ទៀតផង​។ សិស្ស​និស្សិត​កម្ពុជា​ជាច្រើន មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការ​សិក្សា និង​ស្វែងយល់​អំពី​ឱកាស​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ  ដែល IDP Education ជា​ស្ថាប័ន ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅក្រៅ​ប្រទេស​បានរៀបចំ​ក​ម្ម​វិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​។ នៅក្នុង​ពិព័រណ៍​លើក​ទី​២​នេះ មាន​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន ៣៦ ចាប់ពី​កម្រិតសិក្សា​ថ្នាក់​វិទ្យាល័យ ដល់​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ថ្នាក់បណ្ឌិត មាន​វត្តមាន​ក្នុងការ​ផ្តល់យោបល់​ជូន​ដល់​សិស្ស និស្សិត និង​អាណាព្យាបាល អំពី​ជម្រើស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ។ កម្មវិធី​នេះ ប្រព្រឹត្ត​ទៅដោយ​មានការ​ចូលរួម ពី​វាគ្មិន ក៏ដូចជា​អតីត​និស្សិត​អាហារូបករណ៍​ទៅ​ក្រៅប្រទេស ដែល​បានផ្តល់​នូវ​គន្លឹះ និង​បទពិសោធន៍​ល្អៗ​ជាច្រើន​ដល់​អ្នកចូលរួម​ផងដែរ​។



​លោក  ហ៊ុន រតនៈ ជា​សិស្ស​ថ្នាក់​ទី​១២ មកពី​សាលា​អន្តរទ្វីប​អាមេរិកកាំង បាន​បញ្ជាក់ថា លោក​ពិតជា​ចង់​បន្ត​សិក្សា​ថ្នាក់​បញ្ញា​ប​ត្រ​នៅ​ប្រទេស​អូស្ត្រាលី​ណាស់ បន្ទាប់ពី​មកកាន់​កម្មវិធី​នេះ​រួច​។ កម្មវិធី​នេះ បានធ្វើ​ឲ្យ​លោក​យល់ឃើញថា ប្រទេស​អូស្ត្រាលី ជា​ប្រទេស​ដែលមាន​គុណសម្បត្តិ​ជាច្រើន រាប់​ប​ញ្ជូ​ល​ទាំង​ប្រព័ន្ធ​សិក្សា និង​ថែមទាំង​គួរ​ឲ្យ​ចង់​រស់នៅ​ទៀតផង​។
​សូមបញ្ជាក់ថា ពិព័រណ៍​ការសិក្សា​នេះ​ធ្វើឡើង​ដើម្បី​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស និស្សិត និង អាណាព្យាបាល​ជួប​ផ្ទាល់​ជាមួយ​សាលា សាកលវិទ្យាល័យ និង​ស្ថាប័ន​អប់រំ​ល្បីៗ មកពី​ទូទាំង​អូស្ត្រាលី ក្នុង​ការផ្តល់​ការណែនាំ​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា ការរស់នៅ និង​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​។​

​មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម​ផ្តល់​ប្រឹក្សា​ពី​ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។​



IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។  IDP Education មាន​ការិយាល័យ​ចំនួន​ជាង ១០០​កន្លែង នៅ​៣០​ប្រទេស​ជុំវិញ​ពិភពលោក  ដែល​បាន​ជួយ​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អូ​ស្រា្ត​លី តាំងពី​ឆ្នាំ ១៩៩៤​។  ក្រៅពី​អូស្ត្រាលី IDP Education ក៏​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​ផ្សេងទៀត​ដែរ ដូចជា​កាណាដា ណូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ជាដើម​។ IDP Education ក៏​ផ្តល់​ការ ការប្រឹក្សា និង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ដោយ​ឥតគិតថ្លៃ​ផងដែរ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com