ជនជាតិ​គ្រឹ​ង ទិញ​ឈើ​ទុក​ធ្វើ​មឈូស​នៅពេល​ស្លាប់​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សង្គមជាតិ
២៥ខេត្ត/រាជធានី
ជនជាតិ​គ្រឹ​ង ទិញ​ឈើ​ទុក​ធ្វើ​មឈូស​នៅពេល​ស្លាប់​
14, Jul 2018 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
រតនគិរី​៖ នៅតាម​ផ្ទះ​ជនជាតិដើម​ភាគតិច​គ្រឹ​ង ដែល​ស្ថិតនៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ គេ​ឃើញ​មាន​ឈើ និង​ក្ដារ​ជាច្រើន ដែល​ក្ដារ​ទាំងនោះ ត្រៀម​ទុក​សម្រាប់ធ្វើ​មឈូស​ឲ្យ​ឪពុកម្ដាយ​នៅពេលដែល​ស្លាប់​។ ការត្រៀម​ទុក​នេះ ជា​រឿង​មួយ​ដែល​កូនៗ​បានគិត​គូរ​ដល់​ឪពុកម្ដាយ​។ ចំណែកឯ​ឪពុកម្ដាយ​វិញ ពួកគាត់​ញញឹម ពេលដែល​កូនចៅ​ទិញ​ឈើ​ទុក​ធ្វើ​មឈូស​ឲ្យ​។ នេះ​បើតាម​លោក បៀ​ន យ៉ែម ជនជាតិដើម​ភាគតិច​គ្រឹ​ង បញ្ជាក់​ក្នុង​បទ​សម្ភាស​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​។



ជនជាតិដើម​ភាគតិច​គ្រឹ​ង លោក បៀ​ន យ៉ែម បាន​បញ្ជាក់ថា ការទិញ​ឈើ​ទុក​ធ្វើ​មឈូស​នេះ មិនមែនជា​ទំនៀមទម្លាប់ ឬ​ប្រពៃណី​របស់​ពួកគេ​ឡើយ​។ បន្ថែម​លើ​នេះ គ្រប់​គ្រួសារ​ជនជាតិដើម​ភាគតិច​គ្រឹ​ង ដែល​រស់នៅ​ក្នុងភូមិ​ល្អក់​នេះ ពួកគេ​បាន​ទិញ​ឈើ​ទុក​ធ្វើ មឈូស​គ្រប់ៗ​ផ្ទះ​ផងដែរ​។​

ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក បៀ​ន យ៉ែម ជនជាតិដើម​ភាគតិច​គ្រឹ​ង​ដូចតទៅ​៖


នេះ​ជា​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​

បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » នេះ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ថ្មីៗ​នេះ​ក្រុមការងារ​បាន​ទៅដល់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្តរតនគិរី​៕

Tag:
 រតនគិរី​
 ​មឈូស​
 ​ជនជាតិដើម​ភាគតិច​គ្រឹ​ង​
  Mercedes-Benz និង​កំណប់​អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com