កីឡាជាតិ
ជាតិ
​លី​គ​៖ បឹងកេត​បន្ត​ស្គាល់​មិន​ចាញ់​? វេ​ស្ទើ​ន អាស៊ី​អឺរ៉ុប អាច​ស្តារ​ការខកចិត្ត​?
14, Jul 2018 , 10:10 am        
រូបភាព
រ៉ឹង ប៊ុនហៀង ប្រធានក្រុម​ក្លិប​ក្រសួងការពារជាតិ ដែលកំពុងលេចធ្លោ។ រូបថត CNCC
រ៉ឹង ប៊ុនហៀង ប្រធានក្រុម​ក្លិប​ក្រសួងការពារជាតិ ដែលកំពុងលេចធ្លោ។ រូបថត CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០១៨ បាន​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​១៤​ហើយ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​ប្រព្រឹត្តទៅ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ជំនួប​រវាង​ក្រុម​បឹងកេត​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) នៅ​ពហុ​កីឡដ្ឋាន​ជាតិ អាចជា​ជំនួប​ជក់ចិត្ត​ជាងគេ​នៅថ្ងៃនេះ​។


​សូល​ទី​ឡូ​អង្គរ ស្វាគមន៍​វេ​ស្ទើ​ន​ភ្នំពេញ ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​

​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ​ស្ថិតនៅ​លេខ​៩​ក្នុង​តារាង​មាន​១១​ពិន្ទុ​។ ក្រោយ​ចាញ់​៣​ប្រកួត​ជាប់​គ្នា​កន្លងមក ពួកគេ​បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប ១-០ កាលពី​សប្តាហ៍​មុន​។ ពួកគេ​ត្រូវ​ឈ្នះ​ក្នុងជំនួប​នេះ ដើម្បី​គេចចេញ​ឲ្យ​ឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់​។ ដោយឡែក ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ស្ថិតនៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់ ក្រោយ​ពួកគេ​បរាជ័យ​ទាំង​១៣​ប្រកួត​កន្លងមក​។ កាលពី​សប្តាហ៍​មុន​ចាញ់​ក្រុម​កំពូលរ​តារាង​បឹងកេត ៥-១​។ នា​ការប្រកួត​ជើង​ទី​១ សូល​ទី​ឡូ​អង្គរ​បាន​យកឈ្នះ ៤-១​។  
 
​ក្រសួងការពារជាតិ តទល់​ជាមួយ​អាស៊ី​អឺរ៉ុប ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​

​ក្រោយ​ចាញ់​ក្រុម​ចំណូល​ថ្មី​វិសាខា ២-០ នា​ជំនួប​សប្តាហ៍​ទី​៧ ក្រុម​ក្រសួង​ពារ​ជាតិ​ទទួលបាន​ជ័យជម្នះ​៦​ប្រកួត​ជាប់​គ្នា​សម្រាប់​ជំនួប​កន្លងមកនេះ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​សប្តាហ៍​មុន ពួកគេ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៥-១​។ ក្រុម​ប្រើប្រាស់​កីឡដ្ឋាន​ស្តា​ត​ចាស់​ជា​មូលដ្ឋាន​មួយ​នេះ ស្ថិតនៅ​លេខ​៤​ក្នុង​តារាង​ជាមួយ​២៧​ពិន្ទុ ក្រោយ​១៣​ប្រកួត​ឈ្នះ​៩ និង​ចាស់​៣​។ ដោយឡែក អាស៊ី​អឺរ៉ុប ស្ថិតនៅ​លេខ​៧​ក្នុង​តារាង​មាន​១៨​ពិន្ទុ​។ ក្រោយ​ស្មើ ១-១ ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​សប្តាហ៍​ទី​៨ ពួកគេ​បាន​យកឈ្នះ​៤​ប្រកួត​ជាប់​គ្នា​កន្លងមក តែ​ចាញ់​សូល​ទី​អង្គរ​ក្នុង​លទ្ធផល ១-០ កាលពី​សប្តាហ៍​មុន​។ កាលពី​ជំនួប​ជើង​ទី​១ ក្រសួងការពារជាតិ​យកឈ្នះ​អាស៊ី​អឺរ៉ុប ២-១​។  
 
​បឹងកេត ប្រជែង​ជាមួយ​ប៉ូលិស ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ អាច​ចាត់ទុកជា​ជំនួប​ជក់ចិត្ត​ជាងគេ​នៅថ្ងៃនេះ​។ បច្ចុប្បន្ន​បឹងកេត​ដែលមាន​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា កំពុង​ជ្រក​ដំបូល​ជាមួយ ស្ថិតនៅ​កំពូល​តារាង​មាន​៣៣​ពិន្ទុ​។ បឹងកេត​ជា​ក្រុម​តែមួយគត់ ដែល​មិនទាន់​ស្គាល់​ចាញ់ ក្នុងចំណោម​១៣​ប្រកួត​កន្លងមកនេះ ពួកគេ​ឈ្នះ​១០ និង​ស្មើ​៣​។ កាលពី​សប្តាហ៍​មុន​ពួកគេ​បាន​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៥-១​។ ងាក​មក​មើ​លពី​ប៉ូលិស​ឯណេះ​វិញ ៥​ប្រកួត​ចុងក្រោយ​កន្លងមកនេះ ឈ្នះ​២ និង​ចាញ់​៣​។ កាលពី​សប្តាហ៍​មុន​ពួកគេ​បាន​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៤-០​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​៦​ក្នុង​តារាង​មាន​២០​ពិន្ទុ​។ កាលពី​ជើង​ទី​១ បឹងកេត​យកឈ្នះ​ប៉ូលិស​ក្នុង​លទ្ធផល ៥-១៕ 

Tag:
 បាល់ទាត់​
  Cambodian League 2018
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com