ជាតិ
ពន្ធដារ ប្រកាស​ពន្យារពេល​បង់​ពន្ធ​តែម​ប្រី៍​សារពើពន្ធ ដល់​ថ្ងៃទី​៣០ ខែកញ្ញា​
14, Jul 2018 , 2:00 pm        
រូបភាព
​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រកាស​ឲ្យ​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវកម្ម ដែល​មិនទាន់​បានមក​ប្រកាស​បង់ពន្ធ​តែម​ប្រី៍​សារពើពន្ធ​សម្រាប់​ឆ្នាំ​២០១៨ ត្រូវ​មក​បង់ប្រាក់​ពន្ធ​តែម​ប្រី៍​សារពើរ​ពន្ធ មិន​ឲ្យ​ហួស​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ចុះ​ថ្ងៃទី​៦ ខែកក្កដា​។​

 
​អគ្គនាយក​ពន្ធដារ បាន​ឲ្យ​ដឹងថា ការប្រមូលប្រាក់​ពន្ធ​តែម​ប្រី៍​សារពើពន្ធ​ត្រូវ​បញ្ចប់ ថ្ងៃទី​៣១ ខែមីនា រៀងរាល់ឆ្នាំ​។  ប៉ុន្តែ​ក្រោយ​ពិនិត្យឃើញថា  ការបង់ប្រាក់​ពន្ធ​តែម​ប្រី៍​សារពើពន្ធ​របស់​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវកម្ម ដោយ​យឺតយ៉ាវ​ផ្ទុយ​ពី​ការកំណត់​ខាងលើ​។ ដូច្នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ពន្យារពេល​បង់ប្រាក់​ពន្ធ​តែម​ប្រី៍​សារពើពន្ធ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ។​
 
​ក្នុងករណី​ហួស​កាលកំណត់ សហគ្រាស ឬ​ម្ចាស់​អា​ជីក​ម្ម នឹងត្រូវ​ទទួលរង​ទោសទណ្ឌ ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​សារពើពន្ធ​៕

Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com