ជាតិ
ទូត​ខ្មែរ​នៅ​ថៃ ប្រាប់​ពលករ​ឲ្យ​បន្តការងារ​ដូចដើម​
14, Jul 2018 , 3:00 pm        
រូបភាព
​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ប្រាប់​ដល់​ពលករ​ខ្មែរ​គ្រប់រូប​ដែល​ធ្វើ​ការងារ​នៅ​ថៃ បន្តការងារ​របស់ខ្លួន​ដូច​សព្វដង​។ ការណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ក្រុម​ឆ្លៀតឱកាស​មួយចំនួន​បាន​យក​ឃ្លី​ប​វី​ឌី​អូ​ចាស់ៗ អំពី​ការចុះ​ត្រួតពិនិត្យ​ពលករ​បរទេស​របស់​អាជ្ញាធរ​ថៃ មក​ផ្សាយ​ឡើងវិញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

 
​ដូច្នេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អំពាវនាវ​ដល់​ពលក​រ​ខ្មែរ​គ្រប់រូប​ដែលមាន​ឯកសារ​ស្នាក់នៅ និង​ធ្វើ​ការងា​នៅ​ប្រទេស​ថៃ ឲ្យ​រក្សារ​នូវ​ភាព​ស្ងៀមស្ងាត់ និង​បន្តធ្វើ​ការងារ​ធម្មតា​។​
 
​ដោយឡែក​ពលករ​ដែល​មិនមាន​ឯកសារ សូម​ប្រញាប់​ទាក់ទង​មក​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ  ដើម្បី​ដាក់ពាក្យ​ស្នើរ​សុំ​លិខិត​ធ្វើដំណើរ​បណ្តោះអាសន្ន​ត្រលប់មក​កម្ពុជា​វិញ ដើម្បី​រៀបចំ​ឯកសារ​ស្របច្បាប់ និង​ត្រលប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​តាមរយៈ​MOU​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ចុះ​កាល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២១០៨​។​
 
​រាល់​បញ្ហា​ដែល​បានកើត​ឡើង ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ស្នើ​ឲ្យ​ពលរដ្ឋ​ទាក់ទង​ទៅ​មន្ត្រី​របស់ខ្លួន​តាមរយៈ​លេខ ០២ ៩៥៧ ៥៨៥១/០៩២ ៨០៥ ០៥៦១/ ០៩៤ ០៩២ ៥៩០៥/ ០៨៦ ៧៩៩ ៩៩ ៥៧/ ០៦៤ ៧៥៥ ៧៤០១ ៕

Tag:
 ពលករ​
  ស្ថានទូត​
© រក្សាសិទ្ធិដោយ thmeythmey.com