កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជា ប្រជែងជាមួយអូស្ត្រាលី, មីយ៉ាន់ម៉ា និងព្រុយណេ ក្រុម ស.ស.យ.ក ស្រុកកំចាយមារ លើកពានជើងឯកហ្វ៊ុតសាលថ្នាក់ជាតិលើកទី១ ក្រោយឈ្នះក្រុមឪម៉ាល់ ១០-៦
× ក្រុមកីឡាករបាល់ទាត់ហ្វ៊ុតសាល សហភាពសហព័ន្ធយុវជនកម្ពុជាកំចាយមារ(ស.ស.យ.ក កំចាយមារ) តំណាងឲ្យកម្ពុជាក្នុងការប្រជែងដណ្តើមពានរង្វាន់ AFF Futsal Club Championship ប្រចាំឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតនេះប្រព្រឹត្តទៅពីថ្ងៃទី១៥-២១ ខែកក្កដា ឆ្នាំ២០១៨ ដោយមាន៨ប្រទេសចូលរួម។
កម្ពុជាហាក់មានសង្ឃឹមតិចណាស់ក្នុងការឈានទៅវគ្គបន្ត សម្រាប់ការបង្ហាញខ្លួនលើកដំបូងនេះ ព្រោះកម្ពុជា ដែលស្ថិតនៅក្នុងពូល A ត្រូវប្រជែងជាមួយជើងខ្លាំង East Coast Heat របស់អូស្ត្រាលី, MIC មីយ៉ាន់ម៉ា និង Arbisyam ប្រ៊ុយណេ។ ម្យ៉ាងទៀត កម្ពុជា នៅមានបទពិសោធតិចតួច លើវិស័យកីឡាបាល់ទាត់ក្នុងសាលនេះ។ សម្រាប់ពូល B មាន SKN FC Kebumen របស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី, Bangkok BTS FC ថៃ, anatech Khanh Hoa វៀតណាម និង Melaka United ម៉ាឡេស៊ី។
ក្រុមកីឡាបាល់ទាត់ហ្វុតសាល ស.ស.យ.ក កំចាយមារ ម្ចាស់ជើងឯកពានរង្វាន់ហ្វ៊ុតសាលថ្នាក់ជាតិឆ្នាំ២០១៧ បានចាកចេញពីកម្ពុជាទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ AFF Futsal Club Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨៕
Tag:
បាល់ទាត់
AFF Futsal
ស.ស.យ.ក កំចាយមារ
© រក្សាសិទ្ធិដោយ thmeythmey.com