ជាតិ
វីដេអូ
សុខភាព
បវរកញ្ញា​កម្ពុជា​៤​រូប​ទៅសួរសុខទុក្ខ អ្នកជំងឺ​ឃ្លង់​នៅ​ពេទ្យ​គៀន​ឃ្លាំង​
14, Jul 2018 , 5:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បវរកញ្ញា​កម្ពុជា​ចំនួន​៤​រូប បាន​ចុះទៅ​សួរសុខទុក្ខ​អ្នកជំងឺ​ឃ្លង់​នៅ​មន្ទីរពេទ្យ​គៀន ឃ្លាំង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​។ នា​ជំនួប​សួរសុខទុក្ខ​នេះ ក្រុម​បវ​កញ្ញា​បាន​ដើរ​បង្ហាញ​ម៉ូត​ជូន​ដល់​អ្នកជំងឺ​ទស្សនា  ផាត់មុខ​ធ្វើ​សក់ ដល់​អ្នកជំងឺ​ស្ត្រី ព្រមទាំង​ពន្យល់​ណែនាំ​បន្ថែម​ពី​គ្រូពេទ្យ​ជំនាញ​ទាក់ទង​ការថែទាំ​អ្នកជំងឺ​។

 
​ជាមួយគ្នានេះ​ផងដែរ បវរកញ្ញា​ទាំង​៤​រូប បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ដែល​សង្ស័យថា​ខ្លួន​មាន​ជំងឺ​ហង់​សិន​នេះ សូម​ប្រញាប់​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ដោយ​ឥតគិតថ្លៃ​។ ជាពិសេស​កញ្ញា​ស្រស់​សោភា​ទាំង​៤ បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​កុំ​មានការ​រើសអើង​អ្នកជំងឺ​ឃ្លង់ ព្រោះថា​ជំងឺ​នេះ​អាច​ព្យាបាល​១០០​ភាគរយ​។​
 


​បវរកញ្ញា​ទាំង​៤​រូបនោះ​រួមមាន កញ្ញា រឿន ណាត ជា​អ្នក​គ្រង​មកុដ​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៧, កញ្ញា អែម គុន​ថង កញ្ញាឯក​ផែនដី​កម្ពុជា ឆ្នាំ​២០១៧, កញ្ញា កឹម ស្រី​កែវ ជា​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៧ គ្រង​ដំណែង​លេខ​៣ និង​កញ្ញា ថង ម៉ា​ឡា កញ្ញាឯក​កម្ពុជា​វគ្គ​១០​នាក់​។​
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា​បវរកញ្ញា​ទាំង​៤​រូប​មាន​សកម្មភាព និង​មានការ​អំពាវនាវ​អ្វីខ្លះ​អំពី​អ្នកជំងឺ​ឃ្លង់ សូម​ទស្សនា​វីដេអូ​ដែល​រៀបចំ​ដោយ​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 

Tag:
 សុខភាព​
 ​ជំងឺឃ្លង់​
 ​ហង់​សិន​
 ​ពេទ្យ​គៀន​ឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com