កីឡាអន្តរជាតិ
អន្តរជាតិ
លេខ៣ជាកំណត់ត្រាដ៏ខ្ពស់បំផុតរបស់បែលហ្ស៊ិកក្នុង World Cup! បែលហ្ស៊ិកឈ្នះអង់គ្លេស ២-០ នាជំនួបដណ្តើមលេខ៣ World Cup។ រូបថត FIFA.COM
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងព្រឹត្តិការណ៍ World Cup 2018 បន្ទាប់ពីពួកគេបានយកឈ្នះអង់គ្លេស ២-០ នាជំនួបនៅកីឡដ្ឋាន Saint Petersburg។ ៤នាទីដំបូង Thomas Meunier បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីមួយឲ្យបែលហ្ស៊ិក ក្រោយការបញ្ជូនរបស់ Nacer Chadli ហើយឈានដល់នាទី៨២ Eden Hazard បន្ថែមគ្រាប់ទីពីរ។
ជ័យជម្នះនេះ នាំឲ្យបែលហ្ស៊ិក បំបែកកំណត់ត្រាឆ្នាំ១៩៨៦ ដែលនៅកាលណោះ ពួកគេទទួលបានចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់បារាំង ៤-២ នៅម៉ោងបន្ថែម។
សម្រាប់អង់គ្លេស ក្រៅពីបានជើងឯកនៅឆ្នាំ១៩៦៦ ពួកគេបានចំណាត់ថ្នាក់លេខ៤ជាលើកទី២ បន្ទាប់ពីទទួលបានលើកដំបូងនៅឆ្នាំ១៩៩០។
បែលហ្ស៊ិកទទួលបានប្រាក់រង្វាន់២៤លានដុល្លារអាមេរិក ខណៈអង់គ្លេសបាន២២លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com