ជាតិ
បោះឆ្នោត
បោះឆ្នោត​៖ កុំ​សេព និង​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃទី​២៨-២៩ ខែកក្កដា​!
16, Jul 2018 , 6:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល ប្រាប់​ឲ្យ​អាជីវករ និង​ប្រជាពលរដ្ឋ ផ្អាក​លក់ និង​ពិសា​រគ្រឿង​ស្រវឹង នៅ​ថ្ងៃ​បោះឆ្នោត ។ ការណែនាំ​របស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​ដល់​អ​ព្យា​ក្រិ​ត្យ​ភាព នៃ​ការបោះឆ្នោត ។​

 
​រដ្ឋាភិបាល ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ផ្អាក​ការ​ពិសារ​គ្រឿង​ស្រវឹង រយៈពេល​២​ថ្ងៃ នៃ​ការបោះឆ្នោត គឺ​ថ្ងៃទី​២៨ -២៩ ខែកក្កដា​។ ចំណែក​អា​ជីករ ក៏ត្រូវ​ផ្អាក់​ការលក់ដូរ​គ្រឿង​ស្រវឹង​ដែរ​។​
 
​សេចក្តីណែនាំ​របស់​រដ្ឋា​ភិ​បាល​នេះ គឺមាន​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ជាពិសេស​បញ្ចៀស​ការគំរាមកំហែង ការបំភិតបំភ័យ និង​បាតុភូត​នានា ដែល​អាច​កើតមានឡើង ដោយសារតែ​ការ​ពិសារ​គ្រឿង​ស្រវឹង​នេះ​។​
 
​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨៕  

Tag:
 បោះឆ្នោត​
 ​គ​.​ជ​.​ប​
 ​រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com